អ៊ីរ៉ង់បដិសេធសំណើរបស់អាមេរិកស្តីអំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម IS
|
រូបថតសរឲ្យឃើញថាពួកឧទ្ទាម IS កំពុងសម្លាប់មនុស្សនៅ
អ៊ីរ៉ាក់ (រូបថតៈ vtc.vn) |
(VOVworld)-អ៊ីរ៉ង់បានបដិសេធសំណើរសហប្រតិបត្តិការរបស់អាមេរិកក្នុងក្របខ័ណ្ឌ
សម្ព័ន្ធភាព១ដឹកនាំដោយវ៉ាស៊ីងតោន ដើម្បីប្រយុទ្ធប្រឆាំងនឹងពួក ឧទ្ទាម IS។ក្នុង
សេចក្តីប្រកាសលើកគេហទំព័រវែបជាផ្លូវការបស់ខ្លូន មេដឹកនាំ ស្មារតីអ៊ីរ៉ង់សម្តេចព្រះ
សង្ឃរាជ Ali Khamenei ឲ្យដឹងថា តាំងពីដើមដំបូង តេហ៉េរ៉ង់បានបដិសេធសំណើនេះ
ហើយ។ លើកពីនេះទៀត រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ក៏
បានប្រឆាំងជំទាស់ចំពោះសំណើរប្រហាក់ប្រហែល ដោយសមភាគីអាមេរិកលោក John
Kerry នាំចេញដែរ។ តាមអ៊ីរ៉ង់ថា គោលដៅ ស្នូលរបស់សម្ព័ន្ធភាពអន្តរជាតិនេះ គឺសំដៅ
ផ្លាស់ប្តូររបបនៅស៊ីរី ដោយសារមាន ប្រទេសមួយចំនួនជាសមាជិកនៃសម្ព័ន្ធនេះ មានការជួយឧបត្ថម្ភជាហិរញ្ញវត្ថុ និង បំពាក់អាវុធ សម្រាប់ភាគីចំណុះ IS ចូលរួមក្នុង
យុទ្ធនាការណ៍ផ្តួលរំលំប្រធានា ធិបតីស៊ីរី លោក Bashar al-Assad៕