អ៊ីរ៉ង់ប្តេជ្ញាមិនលុបចោលកម្មវិធីកាំជ្រួចទេ

អ៊ីរ៉ង់ប្តេជ្ញាមិនលុបចោលកម្មវិធីកាំជ្រួចទេ - ảnh 1
អ៊ីរ៉ង់ប្តេជ្ញាមិនលុបចោលកម្មវិធីកាំជ្រួចទេ (Image: VNA)


(VOVworld) – អ៊ីរ៉ង់នឹងបន្តអនុវត្តកម្មវិធីកាំជ្រួចមីស៊ីលដោយមិនអើពើដល់បទ
 ដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើក្រុមហ៊ុននានារបស់ Tehran ដែល
ត្រូវ បានចោទប្រកាន់ទាក់ទិនដល់កម្មវិធីនេះ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim
របស់អ៊ីរ៉ង់បានដកស្រង់សំដីមេបញ្ជាការកំលាំងអាវកាសចំណុះកំលាំងការពារ
 បដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ឧត្តមសេនីយ៍ត្រី Amir Ali Hajizadeh នាថ្ងៃទី ២៨
 មិនា បានអះអាងថា៖ កម្មវិធីកាជ្រួចមីស៊ីលរបស់ Tehran នឹងនៅតែបន្ត។
សេចក្តីប្រកាសរបស់មជ្ឈដ្ឋានយោធាជាន់ខ្ពស់អ៊ីរ៉ង់ត្រូវបាននាំចេញ ១ ថ្ងៃ
បន្ទាប់ ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ប្រកាសបង្កើនកំលាំង
ការពារជាតិគឺជាគោលនយោបាយយុទ្ធសាស្ត្ររបស់ Tehran៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ