អឺរ៉ុងបានដាក់ចេញសំណើរថ្មីចំពោះអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី១៧ ខែកញ្ញា ក្រសួងការបរទេសអ៊ីរ៉ង់ បានជូនដំណឹងថាទីក្រុង Tehran ទទួលបានសំណើរថ្មីពីអឺរ៉ុបដែលឆ្លើយតបនឹងតម្រូវការនៃសាធារណរដ្ឋ ឥស្លាម ស្តីអំពីការធានាបន្តសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងរក្សាការ ព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ មានឈ្មោះថា «ផែនការធ្វើ សកម្មភាព រួមលើគ្រប់ជ្រុងជ្រោយ (JCPOA)» ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5+1 (រួមមានអង់គ្លេស អាមេរិក រុស្ស៊ី បារាំង ចិននិងអាល្លឺម៉ង់) កាលពី ឆ្នាំ២០១៥ កន្លងទៅ។
អឺរ៉ុងបានដាក់ចេញសំណើរថ្មីចំពោះអ៊ីរ៉ង់ - ảnh 1អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qassemi  

អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qassemi បានឲ្យ ដឹងថាសំណើរថ្មីទាំងនេះសំដៅជួយឲ្យភាគីទាំងពីរស្វែង រកនូវយន្តការដើម្បី បន្តសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បន្ទាប់ពីអាមេរិក ដកខ្លួនចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ និងកំពុងមានវិធានការបាន ដាក់ទណ្ឌកម្មទៅ លើទីក្រុង Tehran។ លោក Qassemi ក៏បានសំដែងក្តីសង្ឃឹមថា សំណើរថ្មីទាំងនេះនឹងឆ្លើយតបនឹងតម្រូវការយ៉ាងពេញលេញរបស់ទីក្រុង Tehran ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ