អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥
(VOVWORLD) - ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៤ ខែកញ្ញា បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian ដែលប្រកាសថាទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅអនុលោមយ៉ាងពេញលេញនូវការសន្យារបស់សាធារណរដ្ឋឥស្លាមនេះ នៅក្នុងផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ប្រសិនបើភាគីផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក៏មានសុឆន្ទៈធ្វើសកម្មភាពស្រដៀងគ្នានេះដែរ ហើយបានបញ្ជាក់ថា សកម្មភាពផ្លាស់ប្តូរសារដោយប្រយោលជាមួយភាគីអាមេរិកនៅតែបន្ត។
រោងចក្រនុយក្លេអ៊ែរ Nantanz របស់អ៊ីរ៉ង់។ រូបថត៖ AFP/TTXVN |
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី ២៣ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក (អាមេរិក) រដ្ឋមន្ត្រីការបរទេស លោក Hossein Amir-Abdollahian បានវាយតម្លៃខ្ពស់ចំពោះការដោះដូរអ្នកទោសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក៏ដូចជាការសម្រេចចិត្តដោះលែងទឹកប្រាក់ ៦ពាន់លានដុល្លារអាមេរិករបស់ទីក្រុងតេហេរ៉ង់ ដែលត្រូវបានបង្កក់នៅធនាគារកូរ៉េខាងត្បូង។ រដ្ឋមន្ត្រីការបរទេសរូបនេះបានឲ្យដឹងា ប្រសិនបើភាគីផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេច អ៊ីរ៉ង់នឹងវិលត្រលប់ទៅ JCPOA វិញ ដើម្បីឱ្យភាគីទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមរបស់ទីក្រុងអូម៉ង់។ ទាក់ទង់នឹងសកម្មភាពនុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានបញ្ជាក់ថា គ្រាប់បែកបរមាណូមិនមានកន្លែងឈរជើងនៅក្នុងគោលលទ្ធិការពារជាតិរបស់អ៊ីរ៉ង់នោះទេ៕