អ៊ីរ៉ង់បន្តលើក​លក្ខខណ្ឌសម្រាប់ការអនុវត្ត​គ្រប់គ្រាន់​នូវ​ JCPOA​

(VOVWORLD) - ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានឲ្យដឹងថា អ៊ីរ៉ង់នឹងមិនអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥(JCPOA)ទេ ប្រសិនបើទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុង Tehran មិនត្រូវបានដកចេញទាំងស្រុង ហើយភាគីនានាមិនគោរពកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងនេះ។
អ៊ីរ៉ង់បន្តលើក​លក្ខខណ្ឌសម្រាប់ការអនុវត្ត​គ្រប់គ្រាន់​នូវ​ JCPOA​ - ảnh 1ប្រធាន AEOI លោក Mohammad Eslami។ រូបថត៖ IRNA/TTXVN

ថ្លែងមតិនៅខាងក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុង Tehran កាលពីថ្ងៃទី ១៣ ខែកញ្ញា លោក Mohammad Eslami ក៏បានលើកឡើងពីសកម្មភាព និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ លោកបានឲ្យដឹងថា ក្រុម E៣ (រួមមានបារាំង អង់គ្លេស និងអាល្លឺម៉ង់) មិនអាចរំពឹងថាអ៊ីរ៉ង់នឹងអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរយ៉ាងគ្រប់គ្រាន់ ដែលបានហៅថាជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ(JCPOA)នោះទេ ពីព្រោះគ្មានប្រទេសណាមួយក្នុងចំណោមប្រទេសទាំងនេះបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោម JCPOA សោះ។ ប្រធាន AEOI បានកត់សម្គាល់ថាវិធានការនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងត្រូវបានអនុវត្តដោយផ្អែកលើច្បាប់ដែលបានអនុម័តដោយសភាអ៊ីរ៉ង់ក្នុងឆ្នាំ ២០២០ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អ៊ីរ៉ង់នឹងបន្តនិន្នាការនេះ ដរាបណាទណ្ឌកម្មមិនត្រូវបានដកចេញទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ