អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីពីគោលជំហររបស់ខ្លួនលើការចរចានុយក្លេអ៊ែរ

(VOVWORLD) - យោងតាមលោក Khatibzadeh បានឲ្យដឹងថាតើអ៊ីរ៉ង់និងអាមេរិកអាច ចរចាឡើងវិញបានដែរឬទេ អាស្រ័យទៅលើការដែល ក្រុងវ៉ាស៊ីនតោននឹងវិលត្រឡប់ទៅ រកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (ឬហៅឈ្មោះជាផ្លូវការថា“ ផែនការសកម្មភាពរួម គ្រប់ជ្រុងជ្រោយ” - JCPOA) ដែរឬទេ។
អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីពីគោលជំហររបស់ខ្លួនលើការចរចានុយក្លេអ៊ែរ - ảnh 1អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh (រូបថត៖ IRNA/TTXVN)

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីថ្ងៃទី ១០ ខែមេសាបានដកស្រង់សម្តីរបស់អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh អះអាងថាប្រទេសនេះនឹងលុបចោល លទ្ធភាពនៃការចូលរួមក្នុងការចរចាណាមួយដោយផ្ទាល់ឬដោយប្រយោលជាមួយសហរដ្ឋ អាមេរិកប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនព្រមដកទណ្ឌកម្មទាំងអស់ដែលសំដៅប្រឆាំងនឹង ទីក្រុងតេអេរ៉ង់។

យោងតាមលោក Khatibzadeh បានឲ្យដឹងថាតើអ៊ីរ៉ង់និងអាមេរិកអាច ចរចាឡើងវិញបានដែរឬទេ អាស្រ័យទៅលើការដែល ក្រុងវ៉ាស៊ីនតោននឹងវិលត្រឡប់ទៅ រកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (ឬហៅឈ្មោះជាផ្លូវការថា“ ផែនការសកម្មភាពរួម គ្រប់ជ្រុងជ្រោយ” - JCPOA) ដែរឬទេ។

រហូតមកដល់ពេលនេះ ប្រទេសទាំងពីរនឹងមិនធ្វើ កិច្ចចរចា“ ដោយផ្ទាល់ឬដោយប្រយោលឡើយ” ។ ក្រៅពីនេះអ៊ីរ៉ង់និងក្រុម P4 + 1 (រួមមាន ចក្រភពអង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) ក៏ដូចជាសហភាពអឺរ៉ុប (EU) កំពុងសហការ ជាមួយគ្នាដើម្បីកំណត់បញ្ជីពេញលេញនូវវិធានការណ៍ដាក់ទណ្ឌកម្ម ដែលសហរដ្ឋអាមេរិក ប្រាកដជាត្រូវការដកចោលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ