អ៊ីរ៉ង់បានបដិសេដសំណើសហការរបស់សហរដ្ឋអាមេរិក ព្រមទាំងប្រកាសថានឹងតបតយ៉ាងខ្លាំងក្លានាពេលឆាប់ៗនេះ

(VOVWORLD) - នាថ្ងៃទី ៩ ខែមករា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិលោក  Majid Takht Ravanchi បានបដិសេដការអំពាវនាវរបស់ប្រធានាធិបតីអាមេរិកលោក  Donald Trump ដោយអះអាងថាសំណើនេះមិនអាច«ជឿទុកចិត្តបានឡើយ» នៅក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ទណ្ឌកម្មសំដៅប្រឆាំងនឹងទីក្រុងតេហេរ៉ង់។
អ៊ីរ៉ង់បានបដិសេដសំណើសហការរបស់សហរដ្ឋអាមេរិក ព្រមទាំងប្រកាសថានឹងតបតយ៉ាងខ្លាំងក្លានាពេលឆាប់ៗនេះ - ảnh 1 ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិលោក  Majid Takht Ravanchi (រូបថត៖ AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់លោក Ravanchi ឲ្យបានដឹងថា សហរដ្ឋអាមេរិកបានបង្កហេតុឱ្យកើតមានឡើងវិធានការនៃការបង្កើន«ភាពតានតឹងនិងភាពអមិត្តថ្មី» ជាមួយអ៊ីរ៉ង់ នៅពេលដែលអាមេរិកបានវាយប្រហារដោយមីស៊ីលសម្លាប់លោកឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការអង្គភាព Quds នៃកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) កាលពីថ្ងៃទី ៣ ខែមករាកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ