អ៊ីរ៉ង់បានប្រកាស៖ត្រៀមខ្លួនជាស្រេចផ្គត់ផ្គង់ឧស្ម័នអោយទ្វីបអឺរ៉ុប
|
អ៊ីរ៉ង់បានប្រកាស៖ត្រៀមខ្លួនជាស្រេចផ្គត់ផ្គង់ឧស្ម័នអោយទ្វីបអឺរ៉ុប(TTXVN) |
(VOV)_រដ្ឋមន្ត្រីក្រសួងប្រេងអណ្ដូងរ៉ែអ៊ីរ៉ង់ លោក Bijan Namdar Zanganeh បាន អះអាងនាថ្ងៃទី ៣ ឧសភាថា៖ប្រទេសនេះត្រៀមខ្លួនជាស្រេច ផ្គត់ផ្គង់ឧស្ម័នធម្ម ជាតិអោយបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប។ កាណាល់ Press TV បានដកស្រង់ពាក្យសំ ដីរបស់លោក Bijan Namdar Zanganeh ដែលថា៖អ៊ិរង់ជាប្រទេសមានប្រភពឧស្ម័នធំ និងត្រៀមខ្លួនជាស្រេច នាំចេញឧស្ម័នធម្មជាតិ ទៅអឺរ៉ុប។ នាបច្ចុប្បន្ន EU និង អាមេរិក កំពុងចរចារជាមួយអ៊ីរ៉ង់ ដើម្បីបន្ធូរស្រាលបទដាក់ទណ្ឌកម្មប្រេងអណ្ដូងរ៉ែ
និងឧស្ម័នដុត ជាផ្នែកមួយក្នុងចំណោមបទដាក់ទណ្ឌកម្ម សំដៅបង្កើនកម្លាំងសម្ពាធ
សំរាប់Tehran បញ្ចប់រាល់សកម្មភាពរស៊ើប នៃកម្មវិធីនុយគ្លេអ៉ែររបស់ប្រទេសនេះ៕