អ៊ីរ៉ង់បានប្រកាសថាបានចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមចំនួន ២៤ តោន

(VOVWORLD) - នាថ្ងៃទី ២៨ ខែកក្កដា ប្រធានអង្គការថាមពលបរមាណូរបស់អ៊ីរ៉ង់លោក Ali Akbar Salehi បានឲ្យដឹងថា ប្រទេសនេះបានចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមចំនួន ២៤ តោន ចាប់តាំងពីចូលរួមក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរនាឆ្នាំ ២០១៥ ជាមួយប្រទេសមហាអំណាចពិភពលោក ហើយនាបច្ចុប្បន្នទីក្រុងតេអេរ៉ង់កំពុងចាប់ផ្តើមឡើងវិញនូវឡប្រតិកម្មទឹកធ្ងន់នៅមូលដ្ឋាន Arak ។
អ៊ីរ៉ង់បានប្រកាសថាបានចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមចំនួន ២៤ តោន - ảnh 1 រោងចក្រចម្រើនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមមួយរបស់អ៊ីរ៉ង់ (រូបថត៖TTXVN)

ប្រសិនបើសេចក្តីប្រកាសពោលខាងលើនេះរបស់លោក Ali Akbar Salehi ត្រូវបានផ្ទៀងផ្ទាត់ពិតប្រាកដ ប្រការនេះមានន័យថាប្រទេសឈូងសមុទ្រនេះបាន    ផលិតអ៊ុយរ៉ានីញ៉ូមចម្រើនដែលច្រើនជាងកាលពីមុននោះ ហើយក៏លើសពីដែនកំណត់នៃកិច្ចព្រមព្រៀងផងដែរ។ កាលពីដើមខែកក្កដាឆ្នាំ ២០១៩ ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាបានផលិតអ៊ុយរ៉ានីញ៉ូមចម្រើនដែលលើសពីដែនកំណត់ចំនួន ៣០០ គីឡូក្រាម។ បន្ទាប់មក បញ្ហានេះត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ