អ៊ីរ៉ង់បានអះអាងថា ខ្លួនមានភាពម៊ឺងមាត់ទាំងស្រុងចំពោះការចរចានុយក្លេអ៊ែរ
(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអះអាងថា ទីក្រុងតេហេរ៉ង់មានភាពម៊ឺងមាត់ទាំងស្រុងចំពោះចរចានុយក្លេអ៊ែរ ដែលគ្រោងនឹងបានតភ្ជាប់ឡើងវិញនៅចុងខែវិច្ឆិកានេះនៅទីក្រុងវីយែន ប្រទេសអូទ្រីស។
ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi (រូបថត៖ AFP/TTXVN) |
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំង លោក Putin បានបង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សាដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែវិច្ឆិកា នឹងមាន "លក្ខណៈស្ថាបនា"។ មុននោះ នៅថ្ងៃទី ១៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadch បានឲ្យដឹងថា ការដកទណ្ឌកម្មរបស់អាមេរិកក្នុងការចរចាដែលគ្រោងប្រព្រឹត្តិទៅនៅចុងខែវិច្ឆិកានេះគឺ "សំខាន់ណាស់" សម្រាប់ទីក្រុងតេហេរ៉ង់៕