អ៊ីរ៉ង់ប្រកាសជំរុញយ៉ាងខ្លាំងកម្មវិធីកាំជ្រួច


អ៊ីរ៉ង់ប្រកាសជំរុញយ៉ាងខ្លាំងកម្មវិធីកាំជ្រួច - ảnh 1
អ៊ីរ៉ង់ប្រកាសជំរុញយ៉ាងខ្លាំងកម្មវិធីកាំជ្រួច (Image: VNA)

(VOVworld) – អ៊ីរ៉ង់នឹងបង្កើនកំលាំងកាំជ្រួចដោយព្រងើយកន្តើយដល់បទដាក់
 ទណ្ឌកម្មថ្មីរបស់អាមេរិកសំដៅទប់ទល់នឹងសមត្ថភាពការពារជាតិរបស់ប្រទេស
 នេះ។ នេះគឺជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក
 Hossein Jaber Ansari នាថ្ងសទី ២៤ មិនា បន្ទាប់ពីក្រសួងហិរញ្ញ វត្ថុអាមេរិក
បំពេញបន្ថេមបទដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអ៊ីរ៉ង់ចំនួន ២ ដោយ ការចោទ
ប្រកាន់ជួយឧបត្ថម្ភកម្មវិធីកាំជ្រួចមីស៊ីលរបស់ Tehran។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋានសារព័ត៌មាន លោក Ansari បានអះអាងថា៖ តាមរយៈការជំរុញកំលាំង
កាំជ្រួច អ៊ីរ៉ង់នឹងតបតវិញរាល់វិធានការរបស់អាមេរិកតម្រង់ទៅលើកម្មវិធីការ
 ពារជាតិរបស់ប្រទេសនេះ។ លោកបានលើកច្បាស់ថា៖ សមត្ថិភាពការពារខ្លួង
ឯងរបស់ Tehran គឺជាកត្តាសំខាន់ដើម្បីរក្សាស្ថិរភាពនិងសន្តិសុខក្នុងតំបន់
ហើយកម្មវិធីកាំជ្រួចរបស់អ៊ីរ៉ង់បំរើគោលដៅសន្តិភាពទាំងស្រុង ព្រមទាំង
ការពារ អធិបតេយ្យភាពនិងបូរណភាពដែនដី ប្រឆាំងភារវកម្ម។ ដោយ
ហេតុនេះ គ្មាន វិធានការណាមួយអាចលុបចោលសិទ្ធិដ៏ត្រឹមត្រូវនិង
ស្រប់ច្បាប់របស់អ៊ីរ៉ង់ក្នុងការ ជំរុញសមត្ថភាពការពារនិងធានាសន្តិសុខ
ជាតិឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ