អ៊ីរ៉ង់ប្រកាសថា​ការដែល​សហរដ្ឋអាមេរិក​បញ្ចប់​សិទ្ធិ​លើកលែង​ទណ្ឌកម្ម​គឺមិនប៉ះពាល់ដល់កម្មវិធីនុយក្លេអ៊ែរឡើយ

(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែឧសភា អ៊ីរ៉ង់បានប្រកាសថាការដែលសហរដ្ឋ អាមេរិកបានបញ្ចប់ការលើកលែងទណ្ឌកម្មចំពោះបណ្ដាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់គឺមិនប៉ះពាល់ដល់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសឥស្លាមមួយនេះឡើយ។
អ៊ីរ៉ង់ប្រកាសថា​ការដែល​សហរដ្ឋអាមេរិក​បញ្ចប់​សិទ្ធិ​លើកលែង​ទណ្ឌកម្ម​គឺមិនប៉ះពាល់ដល់កម្មវិធីនុយក្លេអ៊ែរឡើយ - ảnh 1 រោងចក្រថាមពលនុយក្លេអ៊ែរមួយនៅទីក្រុង Bushehr ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ (ប្រភព៖ AFP / TTXVN)

ក្នុងសេចក្តីប្រកាស ដែលបានបង្ហោះ លើគេហទំព័ររបស់ទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់នោះ អ្នកនាំពាក្យទីភ្នាក់ងារនេះ លោក Behrouz Kamalvandi បានលើកច្បាស់ថា ការបញ្ចប់ការលើកលែងទណ្ឌកម្ម ចំពោះប្រទេសហត្ថលេខីដទៃទៀត នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) កាលពីឆ្នាំ ២០១៥ នោះ គឺ "មិនប៉ះពាល់ដល់ការងាររបស់អ៊ីរ៉ង់" ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិល។

ក្នុងពេលនោះ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Interfaxរបស់រុស្ស៊ីបានដកស្រង់សម្តីរបស់សមាជិកព្រឹទ្ធសភាលោក Vladimir Dzhabarov ដោយព្រមានថា ការសម្រេចចិត្តរបស់អាមេរិកដើម្បីបញ្ចប់ការលើកលែងបទដាក់ទណ្ឌកម្មនានា ដែលធ្លាប់អនុញ្ញាតឱ្យមានការងារមួយចំនួនត្រូវបានអនុវត្តនៅតាមទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងធ្វើឲ្យ ទីក្រុងតេហេរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ