អ៊ីរ៉ង់ប្រកាសថានឹងតបតយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហាររបស់អាមេរិក
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA កាលពីថ្ងៃទី ១៨ ខែកញ្ញាបានផ្សាយថាក្នុងកំណត់ទូតជាផ្លូវការមួយច្បាប់ដែលបានផ្ញើទៅកាន់អាមេ រិកដោយអះអាងថា អ៊ីរ៉ង់ព្រមាននឹងតបតវិញលើរាល់ការវាយប្រហារយោធាណាមួយដែលមិនត្រឹមតែ«កំណត់ក្នុងប្រភពកម្លាំង» របស់ប្រទេសនេះ។
អ្នកនាំពាក្យនៃក្រសួងការបរទេសអីរ៉ង់លោក Abbas Mousavi (រូបថត៖ IRNA/TTXVN) |
IRNA បានឲ្យដឹងថា“ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ជាសារជាថ្មីម្តងទៀតថាមិនឈរនៅពីខាងក្រោយខ្នងក្នុងការវាយប្រហារទៅលើមូលដ្ឋានប្រេងរ៉ែរបស់អារ៉ាប៊ីសាអូឌីតនោះទេ ព្រមទាំងព្រមានថានឹងតបតភ្លាមៗចំពោះរាល់សកម្មភាពរបស់អាមេ រិកសំដៅប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ»។ សាធារណរដ្ឋអ៊ីស្លាមនេះក៏បានបដិសេធនិងថ្កោលទោសចំពោះការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ដោយចោទថា ទីក្រុងតេអេរ៉ង់ បាន ឈរនៅពីក្រោយខ្នងក្នុងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត៕