អ៊ីរ៉ង់ប្រកាសថាបានបញ្ចប់រាល់បាតុកម្ម

(VOVWORLD) -នាថ្ងៃទី ៣ មករា កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថាភាពចលាចលដែលបានប្រព្រឹត្តិទៅនៅសាធារណៈរដ្ឋឥស្លាមក្នុងរយៈពេល ពីពីរបី ថ្ងៃកន្លងទៅបានបញ្ចប់ទៅវិញ ដោយមានមនុស្សចូលរួមសរុបយ៉ាងហោចគឺ ១ ហ្មឺន ៥ ពាន់នាក់នៅទូទាំងប្រទេស។
អ៊ីរ៉ង់ប្រកាសថាបានបញ្ចប់រាល់បាតុកម្ម - ảnh 1អ៊ីរ៉ង់ប្រកាសថាបានបញ្ចប់រាល់បាតុកម្ម 

នាថ្ងៃទី ៣ មករា កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថាភាពចលាចលដែលបានប្រព្រឹត្តិទៅនៅសាធារណៈរដ្ឋឥស្លាមក្នុងរយៈពេល ពីពីរបី ថ្ងៃកន្លងទៅបានបញ្ចប់ទៅវិញ ដោយមានមនុស្សចូលរួមសរុបយ៉ាងហោចគឺ ១ ហ្មឺន ៥ ពាន់នាក់នៅទូទាំងប្រទេស។

មុននេះ នាថ្ងៃដដែល មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានចាត់ទុកថា សត្រូវរបស់ប្រទេសនេះបានធ្វើអន្តរាគមន៍ទៅក្នុងបាតុកម្ម ហើយសង្កត់ធ្ងន់ថាសត្រូវតែងតែស្វែងរកឱកាស ក៏ដូចជាស្នាមប្រេះឆាដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់ ដោយប្រើប្រាស់គ្រប់មធ្យោបាយដូចជា៖ នយោបាយ អាវុធ និងប្រាក់កាស ដើម្បីបង្កើតចលាចលក្នុងសាធារណរដ្ឋឥស្លាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ