អ៊ីរ៉ង់ប្រកាសថាបានសម្រេចហួសគោលដៅក្នុងការចម្រើន សារធាតុអ៊ុយរ៉ាញ៉ូម

(VOVWORLD) - ក្នុងរយៈពេលមិនដល់មួយខែជាង អ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះបានសម្រេចហួសកម្រិតនៃការផលិតអ៊ុយរ៉ាញ៉ូមចំនួន ១៧ គីឡូក្រាមក្នុងកម្រិតចម្រើន ២០ %។
អ៊ីរ៉ង់ប្រកាសថាបានសម្រេចហួសគោលដៅក្នុងការចម្រើន សារធាតុអ៊ុយរ៉ាញ៉ូម - ảnh 1ការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ (រូបថត៖ Getty) 

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ មករា បានចុះផ្សាយថា ប្រទេសនេះបានសម្រេចហួសគោលដៅនៃការផលិតអ៊ុយរ៉ាញ៉ូមចំនួន ១៧ គីឡូក្រាមក្នុងកម្រិតចម្រើន ២០% ក្នុងរយៈពេលមួយខែ ដូច្នេះនាំកម្មវិធីនុយក្លេអ៊ែររបស់តេអេរ៉ង់ខិតទៅជិតដល់កម្រិតដែលអាចផលិតអាវុធបាន។

ក្នុងបទសុន្ទរកថាដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រនុយក្លេអ៊ែរ  Fordo នោះ ប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Mohammad Bagher Qalibaf បានឲ្យដឹងថា ក្នុងរយៈពេលមិនដល់មួយខែជាង អ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះបានសម្រេចហួសកម្រិតនៃការផលិតអ៊ុយរ៉ាញ៉ូមចំនួន ១៧ គីឡូក្រាមក្នុងកម្រិតចម្រើន ២០ %។

មុននេះអ៊ីរ៉ង់បានប្រកាសថានឹងផលិត អ៊ុយរ៉ាញ៉ូមចំនួន ១២០ គីឡូក្រាម ក្នុងកម្រិតចម្រើន ២០% ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ១២ គីឡូក្រាម / ខែផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ