អ៊ីរ៉ង់ប្រកាសថាអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារ
(VOVWORLD) - នាថ្ងៃទី ៣ ខែមករា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានសន្យាថានឹងតបតវិញ “ចំនឹងកន្លែងនិងពេលវេលា” បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារសម្លាប់មេបញ្ជាការនៃអង្គភាព Quds នៃកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ត្រី Qasem Soleimani ។
អ៊ីរ៉ង់ប្រកាសថាអាមេរិកទទួលខុសត្រូវចំពោះការវាយប្រហារ (THX/TTXVN) |
នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញស្តីពីការវាយប្រហារ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានវាយតម្លៃថាការវាយប្រហាររបស់អាមេរិកទៅលើលោកឧត្តមសេនីយ៍ត្រី Qasem Soleimani នៅបាកដាដ (អ៊ីរ៉ាក់) ជាកំហុសធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោនព្រមទាំងព្រមានថាអាមេរិកមិនងាយស្រួលជៀសផុតពីផលវិបាកនៃការគិតគូរកំហុសខុសឆ្គងយ៉ាងធ្ងន់ធ្ងរនេះឡើយ៕