អ៊ីរ៉ង់ប្រកាសបើក ម៉ាស៊ីនបង្វិលសង់ទីហ្វុយចំនួន ១០០៤ គ្រឿង នៅរោងចក្រ​ចម្រើន សារធាតុអ៊ុយរ៉ាញ៉ូម Fordow

(VOVWORLD) - ម៉ាស៊ីនបង្វិលសង់ទីហ្វុយត្រូវបានប្រើប្រាស់ក្រោមគោលការណ៍កាត់បន្ថយការសន្យាក្នុងក្របខ័ណ្ឌនៃផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ JCPOA។
អ៊ីរ៉ង់ប្រកាសបើក ម៉ាស៊ីនបង្វិលសង់ទីហ្វុយចំនួន ១០០៤ គ្រឿង នៅរោងចក្រ​ចម្រើន សារធាតុអ៊ុយរ៉ាញ៉ូម Fordow - ảnh 1 ខាងក្នុងរោងចក្រនុយក្លេអ៊ែរ Fordow នៅទីក្រុង Qom ភាគខាងជើងប្រទេសអ៊ីរ៉ង់  (រូបថតឯកសារ៖ AFP / VNA)

អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) នាថ្ងៃទី ១៣ ខែកញ្ញា បានឲ្យដឹងថា ម៉ាស៊ីនបង្វិលសង់ទីហ្វុយចំនួន ១០០៤ គ្រឿង កំពុងត្រូវបានដាក់ឲ្យដំណើរការក្នុងសកម្មភាពចម្រើន សារធាតុអ៊ុយរ៉ាញ៉ូម នៅរោងចក្រ Fordow របស់ប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការ IRNA បានដកស្រង់ប្រសាសន៍របស់ប្រធាន AEOI លោក Ali Akbar Salehi ដែលថា ម៉ាស៊ីនបង្វិលសង់ទីហ្វុយទាំងនេះត្រូវបានប្រើប្រាស់ក្រោមគោលការណ៍កាត់បន្ថយការសន្យាក្នុងក្របខ័ណ្ឌនៃផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ JCPOA ប៉ុន្តែមិនបានផ្តល់ព័ត៌មាន លម្អិតអំពីកម្រិតជាតិអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រើន នៅរោងចក្រ Fordow ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ