អ៊ីរ៉ងប្រកាសពីការតភ្ជាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ នៅថ្ងៃទី៩ ខែធ្នូ
(VOVWORLD) - តាមការគ្រោងទុក វង់ចរចានេះ នឹងមានការចូលរួមពីគណៈប្រតិភូចរចាអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ខណៈពេលដែលគណៈប្រតិភូអាមេរិកនឹងចូលរួមដោយប្រយោល តាមរយៈការសម្របសម្រួលរបស់ EU។
គណៈប្រតិភូចូលរួមកិច្ចចចារថ្មីស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយែនប្រទេសអូទ្រីសនៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២១ ( រូបថត៖ THX/TTXVN) |
នៅថ្ងៃទី៧ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានចេញផ្សាយថា ការចរចាដោយប្រយោលរវាងអ៊ីរ៉ង់និងអាមេរិក សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឬហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) នឹងបានតភ្ជាប់ឡើងវិញនៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១នេះ។ តាមការគ្រោងទុក វង់ចរចានេះ នឹងមានការចូលរួមពីគណៈប្រតិភូចរចាអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ខណៈពេលដែលគណៈប្រតិភូអាមេរិកនឹងចូលរួមដោយប្រយោល តាមរយៈការសម្របសម្រួលរបស់ EU។
នាថ្ងៃដដែលនោះ បារាំងបានឲ្យដឹងថា សំណើររបស់អ៊ីរ៉ង់ក្នុងការចរចានៅទីក្រុងវីយែនកាលពីសប្តាហ៍មុន ដើម្បីស្តារកិច្ចព្រមព្រៀង JCPOA វិញ នៅតែខ្វះខ្លឹមសារចាំបាច់ និងមិនទាន់សមស្របទៅនឹងគោលដៅចុងក្រោយគឺការស្តារឡើងវិញយ៉ាងឆាប់រហ័សនៃកិច្ចព្រមព្រៀង ដោយគោរពផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍នេះ ក៏បានសម្តែងនូវ"ការខកចិត្ត"ចំពោះការចរចាដែលមិនសម្រេចបានវឌ្ឍនភាពបន្ទាប់ពីអ្នកការទូតអ៊ីរ៉ង់និងប្រទេសមហាអំណាចបានយល់ព្រមកាលពីថ្ងៃទី ៣ ខែធ្នូ ផ្អាកការចរចាពីរបីថ្ងៃដើម្បីស្នើរសុំយោបល់ប្រឹក្សាពីរដ្ឋាភិបាល៕