អ៊ីរ៉ង់ប្រកាសព័ត៌មានអំពីការបំផ្លាញរោងចក្រនុយក្លេអ៊ែរណាតាស (Natanz)

(VOVWORLD) - នាថ្ងៃទី ២៣ ខែសីហា អ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Behrouz Kamalvandi បានឲ្យដឹងថាអគ្គិភ័យឆាបឆេះដែលបានកើតឡើងនៅឯរោងចក្រនុយក្លេអ៊ែររបស់ប្រទេសនេះកាលពីខែកក្កដាកន្លងមក គឺជាផលវិបាកនៃអំពើបំផ្លិចបំផ្លាញ ។
អ៊ីរ៉ង់ប្រកាសព័ត៌មានអំពីការបំផ្លាញរោងចក្រនុយក្លេអ៊ែរណាតាស (Natanz) - ảnh 1 ទិដ្ឋភាពទូទៅនៃរោងចក្រនុយក្លេអ៊ែរណាតាសនៅភាគខាងត្បូងនៃទីក្រុងតេរ៉ង់ប្រទេសអ៊ីរ៉ង់។ (រូបថត៖ AFP / TTXVN)

មុននេះ ទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់បានប្រកាសថានាថ្ងៃទី ២ ខែកក្កដា មានឧប្បត្តិហេតុមួយបានកើតឡើងនៅក្នុងឃ្លាំងដែលកំពុងដំណើរការសាងសង់នៅឯរោងចក្រនុយក្លេអ៊ែរណាតាស (Natanz)។

ឧប្បត្តិហេតុនេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ទេ ហើយរោងចក្រនុយក្លេ អ៊ែរនេះក៏អសកម្មផងដែរ ហេតុដូច្នេះមិនមានគ្រោះថ្នាក់ណាមួយដែលបង្កឲ្យមានការបំពូលដោយសារវិទ្យុសកម្មឡើយ។ បន្ទាប់មក នាថ្ងៃទី ៣ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានឲ្យដឹងថាបានកំណត់មូលហេតុពិតប្រាកដនៃឧប្បត្តិហេតុនៅឯណាតាសហើយ ប៉ុន្តែមិនទាន់បានបញ្ជាក់ជាលម្អិតអំពីហេតុផលដោយសារបញ្ហាសន្តិសុខនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ