អ៊ីរ៉ង់ពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

(VOVWORLD) - យោងតាមលោក Boroujerdi រដ្ឋសភាអ៊ីរ៉ង់បច្ចុប្បន្នកំពុងចូលរួមនៅក្នុង "ការ ពិភាក្សាយ៉ាងម៉ត់ចត់" អំពី "ជម្រើសដកខ្លួនចេញពី NPT" ហើយ "សមាជិកសភាកំពុង ពិចារណាយ៉ាងម៉ត់ចត់អំពីលទ្ធភាពនៃការសម្រេចចិត្តបែបនេះ"។

 លោក Alaeddin Boroujerdi - សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និង គោលនយោបាយកិច្ចការបរទេសនៃរដ្ឋសភាអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃទី ៩ ខែ តុលាថា ទីក្រុងតេអេរ៉ង់កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីលទ្ធភាពនៃការដកខ្លួនចេញ ពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។
យោងតាមលោក Boroujerdi រដ្ឋសភាអ៊ីរ៉ង់បច្ចុប្បន្នកំពុងចូលរួមនៅក្នុង "ការ ពិភាក្សាយ៉ាងម៉ត់ចត់" អំពី "ជម្រើសដកខ្លួនចេញពី NPT" ហើយ "សមាជិកសភាកំពុង ពិចារណាយ៉ាងម៉ត់ចត់អំពីលទ្ធភាពនៃការសម្រេចចិត្តបែបនេះ"។ ទោះជាយ៉ាងណាក៏ ដោយ លោក Boroujerdi ក៏បានសង្កត់ធ្ងន់ថា ការពិភាក្សាអំពីលទ្ធភាពដកខ្លួនចេញពី NPT មិនមែនមានន័យថា ប្រទេសអ៊ីរ៉ង់នឹងផលិតអាវុធនុយក្លេអ៊ែរនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ