អ៊ីរ៉ង់ព្រមានបន្ថយបន្ថែមទៀតនូវការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី២៣ ខែមិថុនា ប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រទទួលបន្ទុកទំនាក់ទំនងកិច្ចការបរទេសអ៊ីរ៉ង់លោក Kamal Kharizi បានឲ្យដឹងថា ប្រទេសនេះអាចបង្រួមថែមទៀតនូវការសន្យានៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ ប្រសិនបើបណ្តាប្រទេសអឺរ៉ុបមិនការពារអ៊ីរ៉ង់ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកតាមរយៈយន្តការពាណិជ្ជកម្មមួយនោះ ទេ។
អ៊ីរ៉ង់ព្រមានបន្ថយបន្ថែមទៀតនូវការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 អ៊ីរ៉ង់ព្រមានបន្ថយបន្ថែមទៀតនូវការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

លោក Kamal Kharazi បានលើកច្បាស់ថាប្រសិនបើបណ្តាប្រទេសអឺរ៉ុបមិនអនុវត្តរាល់វិធានការក្នុងរយៈពេល ៦០ ថ្ងៃពោលគឺជាកាលកំណត់ដែលអ៊ីរ៉ង់លើកឡើងនៅក្នុងខែឧសភា នោះអ៊ីរ៉ង់នឹងចាត់វិធានការថ្មីផងដែរ។ លោកបានបន្តទៀតថាប្រសិនបើបណ្តាប្រទេសអឺរ៉ុបប្រមូលកម្លាំងចូលទៅក្នុង«មធ្យោបាយជួយគាំទ្រការជួញដូរពាណិជ្ជកម្ម (INSTEX) និងបង្កលក្ខណៈងាយស្រួលសំរាប់ការធ្វើប្រតិបត្តិការជាមួយទីក្រុងតេហេរ៉ង់ នោះនឹងក្លាយទៅជាជំហានវិជ្ជមានផងដែរ។ គួរឲ្យបញ្ជាក់ថានាឆ្នាំ ២០១៨ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចដោយឯកតោភាគីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលធ្លាប់បានចុះហត្ថលេខារវាង Tehran និងក្រុម P៥ + ១ នាឆ្នាំ ២០១៥  (រួមមានអង់គ្លេស បារាំង        អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់) ហើយដាក់ទណ្ឌកម្មទៅលើ     អ៊ីរ៉ង់ឡើងវិញ។ តាំងពីនោះ EU បានចាត់វិធានការដើម្បីបញ្ចៀសពីរាល់បទដាក់ទណ្ឌកម្មរបស់អាមេរិកសំដៅទៅលើអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ