អ៊ីរ៉ង់ព្រមានផលវិបាក ប្រសិនបើ JCPOA ត្រូវបានលុបចោល

(VOVWORLD) -លោក Ali Akbar Salehi នាយកទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (IAEA) បានសង្កត់ធ្ងន់ថា ប្រសិនបើមិនប្រែក្លាយពាក្យសំដីឲ្យទៅជាសកម្មភាពនោះទេ ស្ថានភាពនឹង ពិបាកក្នុងការទស្សន៍ទាយណាស់។
អ៊ីរ៉ង់ព្រមានផលវិបាក ប្រសិនបើ JCPOA ត្រូវបានលុបចោល - ảnh 1លោក Ali Akbar Salehi នាយកទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (IAEA)  (រូបថត៖AFP/TTXVN)

នាថ្ងៃទី ២៦ ខែវិច្ឆិកា លោក Ali Akbar Salehi នាយកទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (IAEA) បានព្រមានសហភាពអឺរ៉ុប (EU) អំពីផលវិបាកដ៏ធ្ងន់ធ្ងរប្រសិនបើសម្ព័ន្ធភាពនេះ មិនចាត់វិធានការ ដើម្បីរក្សាផលប្រយោជន៍ខាងសេដ្ឋកិច្ចរបស់កិច្ចព្រមព្រៀងនុយគ្លេអ៊ែរប្រវត្តិសាស្ត្រ ឬហៅថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រង់ជ្រោយ (JCPOA) ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5 + 1 (អង់គ្លេស សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិននិងអាល្លឺម៉ោង) កាលពីឆ្នាំ២០១៥។

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបរមាណូនៅទីក្រុងប្រ៊ុសសែលនោះ លោក Salehi បានសង្កត់ធ្ងន់ថា ប្រសិនបើមិនប្រែក្លាយពាក្យសំដីឲ្យទៅជាសកម្មភាពនោះទេ ស្ថានភាពនឹង ពិបាកក្នុងការទស្សន៍ទាយណាស់។ ទោះជាយ៉ាងណាក៏ដោយ លោកបានវាយតម្លៃថា EU កំពុងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក៏ដូចជាកំពុងអនុវត្តន៍រាល់ការសន្យារបស់ខ្លួនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ