អ៊ីរ៉ង់ព្រមានពីការស្ដារកម្មវិធីនុយក្លេអ៊ែរឡើងវិញ

(VOVWORLD) - នាថ្ងៃទី២៨ តុលា លោក Morteza Saffari Natanzi សមាជិកមួយរូបនៃ គណៈកម្មាធិការគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខជាតិចំណុះរដ្ឋ សភាអ៊ីរ៉ង់បានព្រមានថា តេអេរ៉ង់អាចស្ដារកម្មវិធីនុយក្លេអ៊ែរឡើងវិញ ប្រសិនបើ ប្រទេសនេះមិនទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយក្រុមមហាអំណាចពិភពលោក។

អ៊ីរ៉ង់ព្រមានពីការស្ដារកម្មវិធីនុយក្លេអ៊ែរឡើងវិញ - ảnh 1លោក Morteza Saffari Natanzi សមាជិកមួយរូបនៃ គណៈកម្មាធិការគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខជាតិចំណុះរដ្ឋ សភាអ៊ីរ៉ង់ (រូបថត៖ Mehr News) 


លោក Natanzi បានអំពាវនាវឲ្យប្រទេស សមាជិកអឺរ៉ុបនានា ការពារកិច្ចព្រមព្រៀងនេះចំពោះមុខការបំផ្លាញចោលរបស់ អាមេរិក។ លោកសរូបនេះប្រកាសថា អ៊ីរ៉ង់នឹងជំរុញសកម្មភាពចម្រាញ់ អ៊ុយរ៉ាញ៉ូមនៅកំរិត២០% ហើយនឹងស្ដារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនៅ កំរិតមុននឹងចុះហត្ថលេខាលើ JCPOA ក្នុងករណីដែលកិច្ចព្រមព្រៀងនេះ ត្រូវបំបាត់ចោល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ