អ៊ីរ៉ង់ព្រមានលទ្ធភាពចាប់ផ្តើមឡើងវិញសកម្មភាពចម្រាញ់សារធាតុ Uranium

(VOVWORLD) - អ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi នាថ្ងៃទី ១០ មករា បានប្រកាសថា៖ Tehran មានលទ្ធភាពបង្កើនសកម្មភាពនុយក្លេអ៊ែរច្រើនដងបើប្រៀបនឹងដំណាក់កាល
ដែលប្រទេសនេះទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចនានាលើពិភលោក ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ លោករូបនេះក៏បានព្រមានទៀតថា៖ អ៊ីរ៉ង់នឹងអនុវត្តវិធានការចាំបាច់ប្រសិនបើបណ្ដាបទដាក់ទណ្ឌកម្មមិនត្រូវបានលុបចោលនៅឡើយ
។ 
អ៊ីរ៉ង់ព្រមានលទ្ធភាពចាប់ផ្តើមឡើងវិញសកម្មភាពចម្រាញ់សារធាតុ Uranium  - ảnh 1 អ៊ីរ៉ង់ព្រមានលទ្ធភាពចាប់ផ្តើមឡើងវិញសកម្មភាពចម្រាញ់សារធាតុ Uranium 

(VOVworld) – អ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi នាថ្ងៃទី ១០ មករា បានប្រកាសថា៖ Tehran មានលទ្ធភាពបង្កើនសកម្មភាពនុយក្លេអ៊ែរច្រើន ដងបើប្រៀបនឹងដំណាក់កាលដែលប្រទេសនេះទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ មហាអំណាចនានាលើពិភលោក ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA)។ លោករូបនេះក៏បានព្រមានទៀតថា៖ អ៊ីរ៉ង់នឹងអនុវត្តវិធានការចាំបាច់ប្រសិនបើ បណ្ដាបទដាក់ទណ្ឌកម្មមិនត្រូវបានលុបចោលនៅឡើយ។ នាថ្ងៃដដែល ទីភ្នាក់ងារ ថាមពលបរមាណូអ៊ីរ៉ង់បានប្រកាសថា៖ ការដាក់ទណ្ឌកម្មឡើងវិញរបស់អាមេរិកទៅលើ ប្រទេសឥស្លាមនេះបានរំលោភទៅលើកិច្ចព្រមព្រៀង JCPOA។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ ទៀត ក្រុមអ្នកជំនាញការសន្តិសុខជាតិអាមេរិកមួយបានចុះហេត្ថលេខាលើលិខិតបើកចំហរ មួយដែល ស្នើឲ្យរដ្ឋអំណចរបស់ប្រធានាធិបតី Donald Trump មិនបំផ្លាញចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដោយសារកិច្ចព្រមព្រៀងនេះមានអត្ថន័យដ៏សែនសំខាន់ជាមួយសន្តិសុខជាតិអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ