អ៊ីរ៉ង់ព្រមានអាចតភ្ជាប់ឡើងវិញសកម្មភាពនុយក្លេអ៊ែរបាន

(VOVWORLD) -តេអេរ៉ង់អាចតភ្ជាប់ឡើងវិញនូវសកម្មភាពនុយក្លែអ៊ែរដូចពេលមុន ប្រសិនបើ JCPOA ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P5 +1 (រួមមាន៖ អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់) មិនបានធានាយ៉ាងពេញលេញ។

ក្នុងសេចក្ដីប្រកាសថ្មីៗបំផុត ដែលបាននាំចេញនាថ្ងៃទី ២៣ ឧសភា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានប្រកាសថា៖  តេអេរ៉ង់អាចតភ្ជាប់ឡើងវិញនូវសកម្មភាពនុយក្លែអ៊ែរដូចពេលមុន ប្រសិនបើ JCPOA ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P5 +1 (រួមមាន៖ អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់) មិនបានធានាយ៉ាងពេញលេញ។

អ៊ីរ៉ង់ព្រមានអាចតភ្ជាប់ឡើងវិញសកម្មភាពនុយក្លេអ៊ែរបាន - ảnh 1រោងចក្រនុយក្លែអ៊ែរមួយរបស់អ៊ីរ៉ង់ 

ទាក់ទិននឹងបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នាថ្ងៃទី ២៣ ឧសភាបានលើកច្បាស់ថា៖ រុស្ស៊ី មិន ដែលធ្លាប់ ហើយនឹងមិនគាំទ្រចំពោះបទដាក់ទណ្ឌកម្មជាឯកតោភាគីតម្រង់ទៅលើប្រទេសសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទេ ដោយសារប្រការនេះគឺខុសច្បាប់ ព្រមទាំងសង្តត់ធ្ងន់ថា៖ រុស្ស៊ីប្តេជ្ញាចិត្តឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអ៊ីរ៉ង់។ យោងតាមអ្នកនាំពាក្យរូបនេះបានឲ្យដឹងថា៖ រដ្ឋអំណាចអាមេរិកមិនត្រឹមតែរំលោភលើគោលការណ៍អន្តរជាតិ ខណៈដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានឈ្មោះថាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ប៉ុណ្នោះទេ ថែមទាំង ដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបានសម្រាប់អ៊ីរ៉ង់ទៀតផង។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drianបានព្រមានថាកាយវិការដ៏រឹងមាំរបស់អាមេរិកចំពោះអ៊ីរ៉ង់ ដែលបណ្ដាលឲ្យមានភាពតានតឹងយ៉ាងធ្ងន់ធ្ងរ សូម្បីតែមានហានិភ័យបង្កសង្រ្គាមនៅក្នុងតំបន់ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ