អ៊ីរ៉ង់ព្រមានអេមីរ៉ាតអារ៉ាប់រួមនិងបារ៉ែនអំពីផលវិបាកនៃកិច្ចព្រមព្រៀងស្តីពីការធ្វើប្រក្រតីភាពនូវទំនាក់ទំនងជាមួយ អ៊ីស្រាអែល

(VOVWORLD) - នាថ្ងៃទី ១៦ ខែកញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានព្រមានថាប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែននឹងត្រូវរងនូវ“ ផលវិបាក” ដែលអាចនឹងកើតមានឡើង បន្ទាប់ពីប្រទេសទាំងពីរនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលជាប្រទេសដែលមានការខ្វែងគំនិតជាមួយនឹងបណ្តាប្រទេសអារ៉ាប់ផងដែរ។
អ៊ីរ៉ង់ព្រមានអេមីរ៉ាតអារ៉ាប់រួមនិងបារ៉ែនអំពីផលវិបាកនៃកិច្ចព្រមព្រៀងស្តីពីការធ្វើប្រក្រតីភាពនូវទំនាក់ទំនងជាមួយ អ៊ីស្រាអែល - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (រូបថត៖ AFP/TTXVN)

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu រួមជាមួយរដ្ឋមន្រ្តីការបរទេស បារ៉ែននិងអេមីរ៉ាតអារ៉ាប់រួម (UAE) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីការធ្វើឲ្យប្រក្រតីនូវទំនាក់ទំនងការទូតលើគ្រប់ជ្រុងជ្រោយនៅឯពិធីមួយនៅឯសេតវិមាន (សហរដ្ឋអាមេរិក) ។

ដោយមានកិច្ចព្រមព្រៀងដូចពោខាងលើនេះ  UAE និងបារ៉ែនគឺជា  បណ្តាប្រទេសអារ៉ាប់បន្តទៀតដែលបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលបន្ទាប់ពីប្រទេសអេហ្ស៊ីបនាឆ្នាំ ១៩៧៩ និងប្រទេសហ្សកដានីនាឆ្នាំ ១៩៩៤ ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានឲ្យដឹងថា ការធ្វើជាអ្នកសម្រុះសម្រួលរបស់      ទីក្រុងវ៉ាស៊ីនតោន ប្រទេសអ៊ីស្រាអែលកំពុងខិតជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងស្រដៀងគ្នាជាមួយប្រទេសអារ៉ាប់មួយចំនួនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ