អ៊ីរ៉ង់មានក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់អគ្គនាយក IAEA មានលក្ខណៈស្ថាបនា
(VOVWORLD) - អ៊ីរ៉ង់កាលពីថ្ងៃទី ២២ខែវិច្ឆិកាបានសម្តែងក្តីសង្ឃឹមថាដំណើរទស្សនកិច្ចរបស់អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នឹងមានលក្ខណៈស្ថាបនា។
អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi (ប្រភព៖ dw.com) |
លោក Grossi បានមកដល់ទីក្រុង Tehran កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ពោលគឺត្រឹមតែប៉ុន្មានថ្ងៃមុនពេលកិច្ចចរចារស្ដីពីការសង្គ្រោះកិច្ចព្រមព្រៀងនុយគ្លេអ៊ែរឆ្នាំ២០១៥ (JCPOA) ត្រូវបានតភ្ជាប់ឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកច្បាស់ថា អ៊ីរ៉ង់បានអំពាវនាវឱ្យ IAEA បន្តសហប្រតិបត្តិការលើបញ្ហាបច្ចេកទេស មិនធ្វើឱ្យប្រទេសណាមួយប្រើប្រាស់កិត្តិនាមរបស់ IAEAដើម្បីប្រដេញតាមគោលដៅនយោបាយរបស់ខ្លួន។
តាមផែនការ អគ្គនាយក IAEA នឹងមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងអនុប្រធានាធិបតី និងជានាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammad Eslami ផងដែរ៕