អ៊ីរ៉ង់មិនទាន់បានអញ្ជើញចូលរួមសន្និសីទ Geneva II

អ៊ីរ៉ង់មិនទាន់បានអញ្ជើញចូលរួមសន្និសីទ Geneva II - ảnh 1
អ្នកនាំពាក្យអ.ស.ប លោក Farhan Haq (wespeaknews.com)


(VOVworld)-នាថ្ងៃទី៦មករា អ.ស.បចាប់ផ្តើមផ្ញើរលិខិតអញ្ជើញចូលរួមសន្និសីទ
អន្តរជាតិ ស្តីអំពីស៊ីរី​ គ្រោងនឹងប្រព្រឹត្តទៅនៅស្វីសនាចុងខែមករានេះ ឬហៅថា
សន្និសីទGeneva ទី២។ ប៉ុន្តែក្នុងបញ្ជីរឈ្មោះចំនួនប្រទេសទទួល លិខិតអញ្ជើញ
វគ្គទី១ពុំមានប្រទេសអ៊ីរ៉ង់ទេ។ អ្នកនាំពាក្យអ.ស.ប លោក Farhan Haq គូស
បញ្ជាក់ថា​អ៊ីរ៉ង់គ្មានឈ្មោះក្នុងបញ្ជីររាយនាមរបស់អគ្គលេខាធិការអ.ស.ប លោក
Ban Ki-moon ដើម្បីចូលរួមព្រឹត្តិការនេះឡើយ។ តាមលោក Ha ថា​ រហូតដល់
សព្វថ្ងៃ ប្រទេសមហាអំណាចចំនួន២គឺអាមេរិក និងរុស្ស៊ី មិនទាន់ស្រុះចិត្តគំនិត
អំពីតួនាទីរបស់អ៊ីរ៉ង់លើតុចរចារ ប៉ុន្តែអ.ស.បសង្ឃឹមថា​ក្នុងកិច្ចប្រជុំនាថ្ងៃទី១៣
មករាខាងមុខរវាងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និងសមភាគី
រុស្ស៊ីលោក Sergey Lavrov នឹងទទួលបានលទ្ធផល​យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ