អ៊ីរ៉ង់មិនទាន់សម្រេចចូលរួមវង់ចរចារជាបន្តស្តីពីបញ្ហានៅស៊ីរីនៅឡើយ
|
អ៊ីរ៉ង់មិនទាន់សម្រេចចូលរួមវង់ចរចារជាបន្តស្តីពីបញ្ហានៅស៊ីរីនៅឡើយ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា អនុរដ្ឋមន្ត្រីការទេសអ៊ីរ៉ង់ទទួលបន្ទុកបណ្ដា
បណ្ហាអារ៉ាប់និងអាហ្វ្រិករបស់អ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យ
ដឹងថា៖ Tehran មិនទាន់សម្រេចចូលរួមវង់ចរចារអន្តរជាតិស្តីពីបញ្ហានៅស៊ីរីជា
បន្តដែរឬទេ។ នៅវង់ចរចារនាថ្ងៃទី ៣០ តុលា កន្លងមក បណ្ដាប្រទេសចូលរួម
បានឯកភាពអំពីការគោរពឯកភាពនិងអធិបតេយ្យភាពរបស់ស៊ីរី ក៏ដូចជា
គោលដៅកំតិចបណ្ដាក្រុមភារវកម្មនៅប្រទេសអារ៉ាប់នានា។ ប៉ុន្តែ អង្គសន្និសីទ
នៅមានការខ្វែងគំនិតអំពីតួនាទីរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad
ក្នុងដំណើរការនយោបាយនៅប្រទេសនេះ។ ប្រទេសលោកខាងលិចនិងមជ្ឈឹម
បូ ព៌ារមួយចំនួនបានចាត់ទុកថា៖ លោក Bashar al-Assad មិនគប្បីចូលរួមរដ្ឋា
ភិបាលរបស់ស៊ីរីណាមួយឡើយនាពេលអនាគត។ ក្នុងពេលនោះ អ៊ីរ៉ង់និង
រុស្ស៊ីបានប្រកាសថា៖ គ្រាន់តែប្រជាពលរដ្ឋស៊ីរីមានសិទ្ធិសម្រេចនិងដោះស្រាយ
បញ្ហាផ្ទៃក្នុងរបស់ប្រទេសខ្លួនប៉ុណ្ណោះ។ រុស្ស៊ីបានផ្តើមឡើងផែនការ ៨ ខ
ដែល អំពាវនាវឲ្យរៀបចំការបោះឆ្នោតបន្ទាប់ពីដំណើរការកែទម្រង់រដ្ឋធម្មនុញ្ញ
ដែលអូសបន្លាយក្នុងរយៈពេល ១៨ ខែនៅស៊ីរីមក។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតអង់គ្លេស
ប្រចាំនៅ អ.ស.ប. លោក Matthew Rycroft បានឲ្យដឹងថា៖ ការផ្តើមគំនិតរបស់
រុស្ស៊ីនឹងមិន ជាខ្លឹមសារស្នូលនៅវង់ចរចារខាងមុខទេ៕