អ៊ីរ៉ង់មានបំណងចង់កម្ទេច« ម៉ាស៊ីនយោធា»របស់ទីក្រុងវ៉ាស៊ីនតោន
(VOVWORLD) - មេបញ្ជាការកងកម្លាំងអវកាស ចំណុះកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក Amirali Hajizadeh កាលពីថ្ងៃទី ៩ ខែមករា បានឲ្យដឹងថាការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់របស់ប្រទេសនេះទៅលើគោលដៅរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ មិនមែនសំដៅទៅលើការកំទេចទាហានអាមេរិកនោះទេ ប៉ុន្តែវាគឺជាការស្វែងរកវិធីបំផ្លាញ“ម៉ាស៊ីនយោធា” របស់ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាចាប់ផ្តើមបើកការវាយប្រហារជាបន្តបន្ទាប់ដែលអាចកើតឡើងនៅទូទាំងតំបន់មជ្ឈឹមបូព៌ា។
អ៊ីរ៉ង់មានបំណងចង់កម្ទេច« ម៉ាស៊ីនយោធា»របស់ទីក្រុងវ៉ាស៊ីនតោន (រូបថត៖ IRNA/TTXVN) |
លោក Amirali Hajizadeh ក៏បានបញ្ជាក់ថា អ៊ីរ៉ង់មានមីស៊ីលរាប់រយគ្រាប់ដើម្បីត្រៀមខ្លួនជាស្រេច ហើយនៅពេលដែលទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីល ជាបន្តបន្ទាប់កាលពីថ្ងៃទី ៨ ខែមករាកន្លងមក ប្រទេសនេះក៏បានប្រើ“ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតដើម្បីបិទប្រព័ន្ធកំណត់ទីតាំងយន្តហោះនិងឧបករណ៍យន្តហោះដ្រូនរបស់អាមេរិកផងដែរ៕
ទន្ទឹមនឹងនេះ នាថ្ងៃទី៩ខែមករា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានឲ្យដឹងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani និងដាស់តឿនឱ្យទីក្រុងតេហេរ៉ង់ គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ឬហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ JCPOA ដែលទីក្រុងតេហេរ៉ង់ បានចុះហត្ថលេខាជាមួយបណ្តាប្រទេសមហាអំណាចនៅលើពិភពលោកកាលពីឆ្នាំ ២០១៥ ផងដែរ។ រីឯខ្លួនវិញ លោក Hassan Rouhani បានមានប្រសាសន៍ថាទីក្រងតេហេរ៉ង់ កំពុងស្វែងរកវិធី ពង្រឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយបដិសេធមិនគោរពតាមការដាក់កំហិតនានាជាការចាំបាច់ ដើម្បីបង្កើតតុល្យភាពនៅក្នុងកិច្ចព្រមព្រៀងផងដែរ៕