អ៊ីរ៉ង់មិនអនុញ្ញាតឲ្យសង្កេតការនុយគ្លេអ៊ែពិសេស
|
អ៊ីរ៉ង់មិនអនុញ្ញាតឲ្យសង្កេតការនុយគ្លេអ៊ែពិសេស (Press TV) |
Vovworld-កាណាល់ទូរទស្សន៍រដ្ឋ IRIB TV របស់អ៊ីរ៉ង់នាថ្ងៃទី២០វិច្ឆិកាបាន
ជូនដំណឹងថា នាយកទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់លោក Ali Akbar Salehi
បានប្រកាសថា មិនអនុញ្ញាតឲ្យការសង្កេតការពិសេសណានៅមូលដ្ឋាន
នុយគ្លេអ៊ែនៃប្រទេសនេះឡើយ។ លោក Salehi បានលើកច្បាស់ថា អ៊ីរ៉ង់នឹងមិន
យល់ព្រមរាល់សកម្មភាពសង្កេតការពិសេសណាមួយដោយទីភ្នាក់ងារថាមពល
បរមាណូអន្តរជាតិ (IAEA) ដំណើរការដោយឡែកជាមួយមូលដ្ឋាននុយគ្លេអ៊ែ
របស់អ៊ីរ៉ង់។លោកបានសង្កត់ធ្ងន់ថា គ្មានមូលហេតុណាមួយដើម្បីអនុវត្តការ
កំណត់ពិសេសចំពោះអ៊ីរ់ង់ទេ ពីព្រោះប្រទេសនេះជាប្រទេសមួយបានចុះ
ហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយនុយគ្លេអ៊ែនិងគោរពរាល់ការកំណត់អំពី
នុយគ្លេអ៊ែ៕