អ៊ីរ៉ង់យល់ព្រម “រៀបចំកិច្ចប្រជុំផ្នែកបច្ចេកទេស” ជាមួយ IAEA

(VOVWORLD) - លោក Grossi បានឲ្យដឹងថា ដំណើរការនេះនឹងចាប់ផ្តើមនៅដើមខែមេសាឆ្នាំ ២០២១ ជាមួយនឹងការប្រជុំផ្នែកបច្ចេកទេសនៅអ៊ីរ៉ង់ បន្ទាប់មកនឹងមានកិច្ចប្រជុំផ្នែកនយោបាយនិងបច្ចេកទេសផ្សេងៗទៀតផងដែរ។
 អ៊ីរ៉ង់យល់ព្រម “រៀបចំកិច្ចប្រជុំផ្នែកបច្ចេកទេស” ជាមួយ IAEA - ảnh 1អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi (ទី២នៅខាងស្តាំ) (រូបថត៖THX/TTXVN)

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៤ មីនា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានជូនដំណឹងថាអ៊ីរ៉ង់បានយល់ព្រមចូលរួមកិច្ចប្រឹងប្រែងរួមដើម្បីបំភ្លឺបញ្ហាមួយចំនួន ដែលគួរឱ្យចាប់អារម្មណ៍។

អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Grossi បានឲ្យដឹងថា ដំណើរការនេះនឹងចាប់ផ្តើមនៅដើមខែមេសាឆ្នាំ ២០២១ ជាមួយនឹងការប្រជុំផ្នែកបច្ចេកទេសនៅអ៊ីរ៉ង់ បន្ទាប់មកនឹងមានកិច្ចប្រជុំផ្នែកនយោបាយនិងបច្ចេកទេសផ្សេងៗទៀតផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបញ្ជាក់ច្បាស់អំពីការសង្ស័យដែលបានលើកឡើងដោយ IAEA អំពីលទ្ធភាពនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ នៅក្នុងទីតាំងដែលមិនធ្លាប់ប្រកាសនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ