អ៊ីរ៉ង់រិះគន់ EU ជួយសង្គ្រោះកិច្ចព្រមព្រៀងនុយគ្លេអ៊ែរយ៉ាងយឺតយ៉ាវ
(VOVWORLD) -នាថ្ងៃទី ២៤ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarifបានរិះគន់សហភាពអឺរ៉ុប (EU) ចំពោះ “សកម្មភាពយឺតយ៉ាវ” ក្នុងការជួយសង្គ្រោះកិច្ចព្រមព្រៀងនុយគ្លេអ៊ែរដែលបានចុះហត្ថលេខានាឆ្នាំ២០១៥ រវាង អ៊ីរ៉ង់និងក្រុម P5 + 1 (រួមមាន រួមទាំងអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif |
លោក Zarif បានសង្កត់ធ្ងន់ថាបណ្តាប្រទេសអ៊ឺរ៉ុបកំពុង អនុវត្តន៍យ៉ាងយឺតយ៉ាវនូវការសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្នោះជាផ្លូវការថាផែនការធ្វើសម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។ លោកបានប្រកាសថា តេអេរ៉ង់នឹងមិនទន្ទឹងរង់ចាំអឺរ៉ុបឡើយ លើកលែងតែ EU បានចាត់វិធានការជាក់ស្ដែង។ លើសពីនេះទៀត លោកក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានជម្រើសជាច្រើនដើម្បីទប់ទល់នឹងការការដែលអាមេរិកដកខ្លួនចេញពី JCPOA ហើយនឹងពិចារណាលើជម្រើសទាំងនេះដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន។
នាបច្ចុប្បន្នអ៊ីរ៉ង់បានពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្ររបស់ EU ក្រោយពីអាមេរិកដកខ្លួនចេញពី JCPOA ក៏ដូចជារាល់ការសន្យារបស់អឺរ៉ុប ដើម្បីធានាផលប្រយោជន៍របស់ អ៊ីរ៉ង់ តាមកិច្ចព្រមព្រៀងនេះផងដែរ៕