អ៊ីរ៉ង់រិះគន់ការដែលអាមេរិកបានគំរាមកំហែងស្តារបទហ៊ុំព័ទ្ធជាឯកតោភាគី របស់អង្គការសហប្រជាជាតិ

(VOVWORLD) - បេសកជនអាមេរិកទទួលបន្ទុកអ៊ីរ៉ង់លោក Brian Hook បានបញ្ជាក់ជាសាធារណៈនូវផែនការនេះតាមរយៈអត្ថបទសរសេរនៅលើការសែត Wall Street Journal ពោលគឺពីរសប្តាហ៍បន្ទាប់ពីមន្រ្តីអាមេរិកដែលមិនបញ្ចេញឈ្មោះបាននិយាយថារដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសជាមួយ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់អំពីព័ត៌មាននេះ។
អ៊ីរ៉ង់រិះគន់ការដែលអាមេរិកបានគំរាមកំហែងស្តារបទហ៊ុំព័ទ្ធជាឯកតោភាគី របស់អង្គការសហប្រជាជាតិ - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif  (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ១៤ ឧសភា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Zarif បានរិះគន់ការគំរាមកំហែងនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ក្នុងការស្តារ របទហ៊ុំព័ទ្ធជាឯកតោភាគីរបស់អង្គការសហប្រជាជាតិចំពោះប្រទេសឥស្លាមនេះ ប្រសិនបើ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមិនពន្យារពេលបទហាមប្រាមអាវុធប្រឆាំងទីក្រុងតេហេរ៉ង់ឡើយ។

មុននេះមួយថ្ងៃ បេសកជនអាមេរិកទទួលបន្ទុកអ៊ីរ៉ង់លោក Brian Hook បានបញ្ជាក់ជាសាធារណៈនូវផែនការនេះតាមរយៈអត្ថបទសរសេរនៅលើការសែត Wall Street Journal ពោលគឺពីរសប្តាហ៍បន្ទាប់ពីមន្រ្តីអាមេរិកដែលមិនបញ្ចេញឈ្មោះបាននិយាយថារដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសជាមួយ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់អំពីព័ត៌មាននេះ។ លោក Brian Hook បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងធានាបទហាមប្រាមអាវុធនៅតែត្រូវបានរក្សា តាមរយៈ"មធ្យោបាយមួយឬមធ្យោបាយមួយផ្សេងទៀត" ។ យោងតាមមន្រ្តីរូបនេះថា ទីក្រុងវ៉ាស៊ីនតោនបានរៀបចំតាក់តែងសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជំរុញការឆ្លងឯកសារតាមរយៈ “ ការទូត និងកសាងការគាំទ្រ”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ