អ៊ីរ៉ង់រិះគន់គោលនយោបាយបំរាមជនអន្តោប្រវេសន៍របស់អាមេរិក

អ៊ីរ៉ង់រិះគន់គោលនយោបាយបំរាមជនអន្តោប្រវេសន៍របស់អាមេរិក - ảnh 1
អ៊ីរ៉ង់រិះគន់គោលនយោបាយបំរាមជនអន្តោប្រវេសន៍របស់អាមេរិក (VNA)


(VOVworld) – នាថ្ងៃទី​ ១ កុម្ភៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani
បានថ្លែងសន្ទរៈកថាផ្ទាល់លើកណាល់ទូរទស្សន៍ក្នុងនោះលោកបានរិះគន់យ៉ាង
ខ្លាំងក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិក លោក Donald
 Trump។ តាមលោក Hassan Rouhani ថា៖ ក្រឹត្យដែលប្រធានាធិបតីអាមេរិក
ទើបនឹងបានចុះហត្ថលេខានេះបានរំលោភទៅលើកិច្ចសន្យានិងគោលការណ៍
អន្តរជាតិទាំងអស់។ មុននោះ អ៊ីរ៉ង់បានឲ្យដឹងថា៖ ប្រទេសនេះនឹងមានវិធាន
ការ ទាំងខាងគតិយុត្តិនិងនយោបាយសំដៅតបតវិញក្រឹត្យជាបណ្តោះអាសន្ន
ដែល ផ្អាកការផ្តល់ទិដ្ឋាការសំរាប់ប្រជាពលរដ្ឋនៃប្រទេសចំនួន ៧ ភាគច្រើនគឺ
ជន ឥស្លាម ក្នុងនោះមានអ៊ីរ៉ង់។ ទង្វើថ្មីបំផុតនេះរបស់រដ្ឋអំណាចអ៊ីរ៉ង់ត្រូវបាន
នាំ ចេញបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចាត់ទុក
ថា៖ ក្រឹត្យបំរាមជនអន្តោប្រវេសន៍ឥស្លាមគឺភាពចាំបាច់ដើម្បីការពារសន្តិសុខ
ជាតិ។ លោក Donald Trump ក៏បានសន្យាថា៖ មានការផ្លាស់ប្តូរច្បាស់លាស់ក្នុង
គោល នយោបាយចំពោះអ៊ីរ៉ង់ ហើយចាត់ទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែល
 Tehran បានចុះហត្ថលេខាជាមួយវ៉ាស៊ីនតោននិងលោកខាងលិចគឺជាកិច្ចព្រម
ព្រៀងអាក្រក់បំផុតពីមុនមក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ