អ៊ីរ៉ងរិះគន់លើការខកខានរបស់អឺរ៉ុបស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - ការខ្វះភាពខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការជួយសម្របសម្រួលនូវកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសមហាអំណាច នឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ ។ ប្រធានក្រុមប្រឹក្សាយុទ្ធសាស្រ្តអំពីទំនាក់ទំនងកិច្ចការបរទេសអ៊ីរ៉ង់ លោក Kamal Kharazi បានផ្សាយចេញនូវការព្រមានដូចពោលខាងលើក្នុងបរិបទកិច្ចព្រម ព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនេះ កំពុងតែប្រឈមមុខនឹងការបែកបាក់ ក្រោយពី អាមេរិកសម្រេចចិត្តដកខ្លួនពីកិច្ចព្រមព្រៀងនេះនិងដាក់ទណ្ឌកម្មឡើងវិញ លើវិស័យសេដ្ឋកិច្ចទៅលើប្រទេសឥស្លាម។
អ៊ីរ៉ងរិះគន់លើការខកខានរបស់អឺរ៉ុបស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 អ៊ីរ៉ងរិះគន់លើការខកខានរបស់អឺរ៉ុបស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ថ្លែងមតិក្នុងជំនួបជាមួយ លោក Alistair Burt រដ្ឋលេខាធិការទទួលបន្ទុកតំបន់មជ្ឈិមបូព៌ារបស់អង់គ្លេស  លោក Kharazi បានសង្កត់ធ្ងន់ថា ការដែលទីក្រុង វ៉ាស៊ីនតោនដាក់ទណ្ឌកម្មឡើងវិញនិងដាក់សម្ពាធនេះ រួមជាមួយនឹងការដែលអឺរ៉ុបកង្វះ សកម្មភាពភ្លាមៗ សំដៅគោរពពាក្យសន្យាតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរផងដែរ។

រីឯខ្លួនវិញ លោក Burt បានឲ្យដឹងថាប្រទេសអង់គ្លេសកំពុងស្វែងរកយន្តការ របស់អឺរ៉ុបដើម្បីជួយឲ្យកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ ហើយលោកក៏បានអះអាងថាអង់គ្លេសកំពុងខិតខំប្រឹងប្រែងដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ ជាមួយអ៊ីរ៉ងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ