អ៊ីរ៉ង់លើកលក្ខខ័ណ្ឌសម្រាប់ការចរចាស្ដីពីការស្ដារកិច្ចព្រមព្រៀង JCPOA ឡើងវិញ

(VOVWORLD) - ដែនកំណត់ដើមដំបូងគឺត្រូវដកទណ្ឌកម្មនានា រួមមានទណ្ឌកម្ម ដែលបានចែងក្នុង JCPOA ក៏ដូចជាបទដាក់ទណ្ឌកម្មរបស់អតីតប្រធានាធិបតី លោក Donald Trump។
អ៊ីរ៉ង់លើកលក្ខខ័ណ្ឌសម្រាប់ការចរចាស្ដីពីការស្ដារកិច្ចព្រមព្រៀង  JCPOA ឡើងវិញ - ảnh 1ប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf (រូបថត៖ TTXVN)

នាថ្ងៃទី ៩ ឧសភា ប្រធានរដ្ឋសភាអ៊ីរ៉ង់លោក Mohammad Baqer Qalibaf បានប្រកាស ក្នុងកិច្ចប្រជុំសម្ងាត់របស់សភាប្រទេសនេះ ថាមានខ្សែបន្ទាត់ក្រហមចំនួន ៤ ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ នៅពេលដំណើរការចរចានៅទីក្រុងវីយែន (អូទ្រីស) សំដៅស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមលើគ្រប់គ្រងជ្រោយ (JCPOA) ។

តាមនោះ ដែនកំណត់ដើមដំបូងគឺត្រូវដកទណ្ឌកម្មនានា រួមមានទណ្ឌកម្ម ដែលបានចែងក្នុង JCPOA ក៏ដូចជាបទដាក់ទណ្ឌកម្មរបស់អតីតប្រធានាធិបតី លោក Donald Trump។ ដែនកំណត់ទី ២ គឺ អ៊ីរ៉ង់ត្រូវបានត្រួតពិនិត្យការធ្វើសកម្មភាពដកទណ្ឌកម្មនានា។ ដែនកំណត់ទី ៣ គឺអ៊ីរ៉ង់នឹងមិនធ្វើរៀបចំការចរចាជាមួយភាគីអាមេរិកមុនពេលប្រទេសនេះដកទណ្ឌកម្មទាំងអស់ចេញ។ ដែនកំណត់ទី ៤ គឺជាបណ្ដាបញ្ហាអំពីក្រិតក្រម ដែលត្រូវបានរដ្ឋសភាអ៊ីរ៉ង់អនុម័ត ក៏ដូចជាបណ្ដាគោលនយបាយ ដែលបានចេញផ្សាយ គឺត្រូវបានគោរពក្នុងបណ្ដាការចរចា។

ចាប់តាំងពីដើមខែមេសាកន្លងទៅ រុស្ស៊ី ចិន អាល្លឺម៉ង់បារាំង អង់គ្លេស និង អ៊ីរ៉ង់បានរៀបចំវង់ចរចាជាច្រើនលើកនៅទីក្រុងវីយែន (អូទ្រីស) ដើម្បីស្ដារ JCPOA ឡើងវិញ ហើយនាំអាមេរិកឲ្យវិលត្រឡប់គោរពកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ