អ៊ីរ៉ង់លុបបំបាត់ក្រុមភេរវជនរាប់រយក្រុម
(VOVWORLD) - រដ្ឋមន្ត្រីក្រសួងចារកម្មអ៊ីរ៉ង់លលោក Seyed Mahmoud Alavi បានឲ្យដឹងថាកម្លាំងសន្តិសុខ ប្រទេសនេះបានលុបបំបាត់ក្រុមភេរវកររាប់រយក្រុមហើយ។
រដ្ឋមន្ត្រីក្រសួងចារកម្មអ៊ីរ៉ង់ លោក Seyed Mahmoud Alavi |
នាថ្ងៃទី ១៤ ខែតុលា ថ្លែងមតិនៅក្នុងពិធីបុណ្យមួយដែលប្រព្រឹត្តទៅនៅក្នុងថ្ងៃដដែលនៅទីក្រុង Tehran លោក Seyed Mahmoud Alavi បានឲ្យដឹងថា រហូតមកដល់នាបច្ចុប្បន្ន អ៊ីរ៉ង់ បានលុបបំបាត់ក្រុមភេរវករចំនួន ៣០០ ក្រុមដែលកំពុងប្រតិបត្តិការលើទឹកដី ប្រទេសនេះ ដោយសម្លាប់បានសមាជិករាប់រយនាក់នៃអង្គការភេរវកម្មនានា។
យោងតាមក្រសួងចារកម្មអ៊ីរ៉ង់បានឲ្យដឹងថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានវាយសម្លាប់ ក្រុមភេរវកររាប់សិបក្រុមដែលទទួលបានការជួយឧបត្ថម្ភពីបណ្តាប្រទេសក្នុងតំបន់និងអន្តរតំបន់ជារៀងរាល់ឆ្នាំផងដែរ៕