អ៊ីរ៉ង់វាយតំលៃការសន្ទនាជាមួយ IAEA មានចរិតលក្ខណៈស្ថាបនា
|
អ៊ីរ៉ង់វាយតំលៃការសន្ទនាជាមួយ IAEA មានចរិតលក្ខណៈស្ថាបនា (Image: VNA) |
(VOVworld) - អ៊ីរ៉ង់និងគណៈប្រតិភូរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កំពុងមានវត្តមាននៅទីក្រុង Tehran ដើម្បីដំណើរការចរចារមានចរិតលក្ខណៈស្ថាបនា សំដៅស្វែងរកដំណោះស្រាយសំរាប់បញ្ហានៅសេសសល់ជុំវិញកម្មវិធីនុយក្លេអ៊ែរនៃ សាធារណៈរដ្ឋឥស្លាមនេះ។ នាថ្ងៃទី ៩ តុលា ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន
នៅទីក្រុង Tehran ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅ IAEA លោក Reza Najafi បានលើក
ច្បាស់ថា៖ ក្នុងរយៈពេល ២ ថ្ងៃធ្វើការកន្លងមក ភាគីទាំង ២ បានផ្តោតទៅលើបញ្ហា
ជាច្រើន ជាពិសេសគឺការអនុវត្តបណ្ដាវិធានការដែលភាគីទាំង ២ ទើបនឹងទទួលបាន។ វាយតំលៃចំពោះខ្លឹមសារនៃការសន្ទនានេះ លោក Najafi បានឲ្យដឹងថា៖ ការសន្ទនា
មានចរិតលក្ខណៈស្ថាបនានិងស្មោះត្រង់។ ក្នុងពេលនោះ អគ្គនាយករង IAEA លោក
Tero Varjoranta បានឲ្យដឹងថា៖ បណ្ដាជំនួបធ្វើការប្រមូលផ្តុំទៅលើជំហានចុងក្រោយ
ចំនួន ២ ក្នុងចំណោមជំហានចំនួន ៥ តម្លាភាពភាវូបនីយកម្មកម្មកម្មវិធីនុយក្លេអ៊ែរ
របស់អ៊ីរ៉ង់៕