អ៊ីរ៉ង់សង្កត់ធ្ងន់ថា ការដាក់សម្ពាធនិងទណ្ឌកម្មមិនមែនជាដំណោះស្រាយទេ

(VOVWORLD) - សេចក្ដីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងនៅក្នុងបរិបទកាលពីថ្ងៃទី២២ ខែ វិច្ឆិកាកន្លងទៅ AEOI បានប្រកាសចាប់ផ្តើមការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៦០% នៅរោងចក្រ នុយក្លេអ៊ែរ Fordow ក្រោមដី ដែលជាផ្នែកមួយនៃវិធានការឆ្លើយ តបទៅនឹងសកម្មភាពរបស់ IAEA នាពេលថ្មីៗនេះ ដែលបានអនុម័តលើសេចក្ដី សម្រេចចិត្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ 

អ៊ីរ៉ង់សង្កត់ធ្ងន់ថា ការដាក់សម្ពាធនិងទណ្ឌកម្មមិនមែនជាដំណោះស្រាយទេ - ảnh 1នាយកអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami។ (រូបថត៖IRNA/TTXVN)
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុងតេអេរ៉ង់ ប្រមុខអង្គការថាមពលបរិមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានសង្កត់ ធ្ងន់ថា ការដាក់សម្ពាធនយោបាយ និងការចេញផ្សាយសេចក្ដីសម្រេចចិត្តដាក់ទណ្ឌ កម្មលើទីក្រុងតេអេរ៉ង់ មិនមែនជាដំណោះស្រាយសម្រាប់បញ្ហារវាងអ៊ីរ៉ង់ និងទីភ្នាក់ ងារថាមពលបរិមាណូអន្តរជាតិ (IAEA) នោះទេ។មន្ត្រីអ៊ីរ៉ង់រូបនេះបានលើកច្បាស់ថា សម្ពាធនយោបាយ និងសកម្មភាពដាក់សម្ពាធដែលបណ្ដាលឲ្យចុះខ្សោយវឌ្ឍនភាពនៃ កិច្ចព្រមព្រៀង និងការចរចា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់វិញ។
សេចក្ដីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងនៅក្នុងបរិបទកាលពីថ្ងៃទី២២ ខែ វិច្ឆិកាកន្លងទៅ AEOI បានប្រកាសចាប់ផ្តើមការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិត ៦០% នៅរោងចក្រ នុយក្លេអ៊ែរ Fordow ក្រោមដី ដែលជាផ្នែកមួយនៃវិធានការឆ្លើយ តបទៅនឹងសកម្មភាពរបស់ IAEA នាពេលថ្មីៗនេះ ដែលបានអនុម័តលើសេចក្ដី សម្រេចចិត្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ នាថ្ងៃដដែល អង់គ្លេស បារាំង និងអាល្លឺម៉ង់បាន ចេញសេចក្តីថ្លែងការណ៍រួម ដែលបង្ហាញពីការព្រួយបារម្ភចំពោះកម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ខណៈដែលសេតវិមានក៏បានសម្តែងការព្រួយបារម្ភចំពោះការបោះជំហានលើក កម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ