អ៊ីរ៉ង់សុទិដ្ឋិនិយមស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1
|
អ៊ីរ៉ង់សុទិដ្ឋិនិយមស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1 (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ កក្កដា រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់បារាំងនិងអង់គ្លេសបានវិលត្រឡប់មកទីក្រុង Vienna (អូទ្រីស) សំដៅចាប់ផ្តើមការចរចារ
ឡើងវិញរវាងក្រុម P5+1 ជាមួយអ៊ីរ៉ង់។ កាយវិការនេះប្រព្រឹត្តទៅក្នុងកាលៈទេ
សៈ ដែលត្រូវបានចាត់ទុកជា “កាលកំណត់ថ្មី” សំរាប់កិច្ចព្រមព្រៀងលើគ្រប់ជ្រុង ជ្រោយស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran (ថ្ងៃទី ១០ កក្កដា)។ ក្នុងពេលនោះ
តាមរយៈការផ្លាស់ប្តូរ online ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John
Kerry និងបណ្តាសមាជិកនៃក្រុមចរចារអាមេរិកនៅទីក្រុង Vienna ប្រធានាធិបតី
Barack Obama បាននាំចេញបទបញ្ជាទាក់ទិនដល់ការខំប្រឹងប្រែងដែលអាមេរិក កំពុងអនុវត្តសំដៅទទួលបានកិច្ចព្រមព្រៀងល្អរវាងក្រុម P5+1 ជាមួយអ៊ីរ៉ង់ ដែលឆ្លើយតបនឹងសំណូមពររបស់វ៉ាស៊ីនតោន។ នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់
លោក Hasan Rouhani សុទ្ធិនិយមថា៖ Tehran នឹងទទួលបានកិច្ចព្រមព្រៀង
ជាមួយក្រុម P5+1។ ការចរចារជាមួយក្រុម P5+1 កំពុងស្ថិតក្នុងដំណាក់កាល
រសើប ហើយប្រទេសសាធារណៈរដ្ឋឥស្លាមនេះកំពុងត្រៀមរៀបចំឲ្យដំណាក់ កាលក្រោយការចរចារនិងបទហ៊ុំព័ទ្ធពាណិជ្ជកម្ម៕