អ៊ីរ៉ង់ស្វាគមន៍ចំពោះ​ការធ្វើប្រក្រតី​ភាពឡើង​វិញ​នូវ​​ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA នៅថ្ងៃទី ២៦ ខែមីនាបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ង់ លោក Hossein Amir-Abdollahian ដែលបានឲ្យដឹងថា ទីក្រុងតេហេរ៉ង់បានស្វាគមន៍ចំពោះការធ្វើប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងជាមួយអារ៉ាប៊ីសា អូឌីត ហើយសង្ឃឹមថា ទីក្រុងរីយ៉ាដនឹងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត សម្រាប់ដំណើរការនេះ។
អ៊ីរ៉ង់ស្វាគមន៍ចំពោះ​ការធ្វើប្រក្រតី​ភាពឡើង​វិញ​នូវ​​ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ង់ លោក Hossein Amir-Abdollahian  (រូបថត៖AFP/TTXVN)

ដោយសំដៅទៅលើស្ថានភាពនៅក្នុងប្រទេសយេម៉ែន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ទីក្រុងតេហេរ៉ង់បានស្នើសុំអារ៉ាប៊ីសាអូឌីតម្តងហើយម្តងទៀត ឱ្យបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសយេម៉ែន។ លោក Abdollahian បានសង្កត់ធ្ងន់លើគោលជំហររបស់អ៊ីរ៉ង់ប្រឆាំងនឹងសង្គ្រាម ដោយបានចាត់ទុកថា គ្មាននរណាម្នាក់ទទួលបានផលប្រយោជន៍នៅពេលដែលជម្លោះនៅតែបន្ត។

គូរបញ្ជាក់ថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះចាប់តាំងពីខែមករា ឆ្នាំ២០១៦ បន្ទាប់ពីទីក្រុង Riyadh (រីយ៉ាដ) បានប្រហារជីវិត បព្វជិតលោក Shia Nimr al-Nimr ។ ភ្លាមមួយរំពិក ក្រុមបាតុករអ៊ីរ៉ង់បានវាយប្រហារស្ថានទូតអារ៉ាប៊ីសាអូឌីតនៅទីក្រុងតេហេរ៉ង់ និងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅទីក្រុង Mashhad។ ជាការឆ្លើយតប ទីក្រុង Riyadh បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់។ នាប៉ុន្មានខែថ្មីៗនេះ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតបានធ្វើការចរចារមួយចំនួន តាមរយៈការសម្របសម្រួលរបស់អ៊ីរ៉ាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ