អ៊ីរ៉ង់អាចមានលទ្ធភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាមេរិក
|
អ៊ីរ៉ង់អាចមានលទ្ធភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាមេរិក (VNA) |
(VOVworld) – នាថ្ងៃទី ១៨ មករា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad
Javad Zarif បានប្រកាសថា៖ Tehran អាចមានលទ្ធភាពពន្លឿនទំនាក់ទំនង
សេដ្ឋកិច្ចជាមួយអាមេរិកដោយមិនអើពើដល់ការខ្វែងគំនិតរវាងប្រទេសទាំង
ពីរ។ តាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានឲ្យដឹងថា៖ ថ្លែងមតិនៅវេទិការ
សេដ្ឋកិច្ច ពិភពលោក Davos (ស្វីស) លោក Zarif បានសម្តែងការយកចិត្តទុក
ដាក់ដល់ ការបើកទូលាយទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ហើយនាំចេញ
លទ្ធភាពចាប់ ផ្តើមទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិក។ ក្នុងពេលដែល
អ៊ីរ៉ង់មានការខ្វែងគំនិត ខាងនយោបាយជាមួយអាមេរិក Tehran មិនបិទ
ទ្វារសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវ៉ាស៊ីនតោនទេ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
ក៏បានផ្តោតទៅលើកិច្ចព្រម ព្រៀងនាពេលថ្មីៗនេះជាមួយក្រុមហ៊ុនផលិត
យន្តហោះ Boeing របស់អាមេរិក ផងដែរ ហើយចាត់ទុកថា៖ ប្រការនេះបាន
បង្ហាញបំណងរបស់អ៊ីរ៉ង់ក្នុងកិច្ចសហ ប្រតិបត្តិការជាមួយបណ្ដាក្រុមហ៊ុនអាមេរិក៕