អ៊ីរ៉ង់អបអរសារទរប្រទេសនានា ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាឡឺម៉ង់ ដែលត្រូវបានគេហៅថា ក្រុម ៤ + ១ កំពុងតែខិតចំប្រឹងប្រែងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរដូចពោលខាងលើនេះ បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ហើយបានដាក់ទ័ណ្ឌកម្មជាឯកតោភាគីឡើងវិញទៅលើអ៊ីរ៉ង់ផងដែរ។
អ៊ីរ៉ង់អបអរសារទរប្រទេសនានា ដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) លោក Halga Schemid (កណ្តាលខាងឆ្វេង) នៅក្នុងកិច្ចប្រជុំរបស់ក្រុម P5 + 1 នៅទីក្រុងវីយែនប្រទេសអូទ្រីសថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០ ( រូបថតឯកសារ៖ AFP / TTXVN)

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani កាលពីថ្ងៃទី ២ ខែកញ្ញាបានអបអរសាទរចំពោះភាគីនានាដែលនៅសេសល់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ   ដែលទីក្រុង Tehran បានចុះហត្ថលេខាជាមួយក្រុម P5 + 1 នាឆ្នាំ ២០១៥ ដោយបង្ហាញពីគោលជំហររក្សាកិច្ចព្រមព្រៀង ព្រមទាំងបដិសេធរាល់ការខិតខំប្រឹងប្រែងរបស់អាមេរិកដែលបានដាក់បទទណ្ឌកម្មអន្តរជាតិឡើងវិញទៅលើអ៊ីរ៉ង់ផងដែរ។ អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាឡឺម៉ង់ ដែលត្រូវបានគេហៅថា ក្រុម ៤ + ១ កំពុងតែខិតចំប្រឹងប្រែងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរដូចពោលខាងលើនេះ បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ហើយបានដាក់ទ័ណ្ឌកម្មជាឯកតោភាគីឡើងវិញទៅលើអ៊ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា នាថ្ងៃទី ១ ខែកញ្ញានៅទីក្រុងវីយែន (អូទ្រីស) មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប (EU) លោក Halga Schemid បានលើកច្បាស់ថាភាគីពាក់ព័ន្ធបានឯកភាពគ្នាក្នុងការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានលើកឡើងដូចពោលខាងលើនេះដែរ។ លោកបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមិនអាចចាប់ផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ អ. ស. ប ឡើងវិញទៅលើអ៊ីរ៉ង់បានឡើយ ដោយប្រើប្រាស់សេចក្តីសម្រេចចិត្តមួយច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកិច្ចព្រមព្រៀង ដែលសហរដ្ឋអាមេរិកបានបោះបង់ចោលរួចមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ