អ៊ីរ៉ង់អំពាវនាវEU ដើរតួនាទីសកម្មជាងទៀតក្នុងកិច្ចចរចារនុយក្លេអ៊ែរ
|
រោងចក្រនុយក្លេអ៊ែរ១របស់តេហ៉េរង់ (រូបថតៈ AFP) |
(VOVworld)-នាថ្ងៃទី១៣មករា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad
Zarif បានអំពាវនាវសហភាពអឺរ៉ុប(EU)ដើរតួនាទីសកម្មជាងទៀត ក្នុង បណ្តា
កិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 (រួមមានអង់គ្លេស អាមេរិក រុស្ស៊ី
បារាំង ចិននិងអាល្លឺម៉ង់)។ ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថ្មី របស់ក្រិកនៅទីក្រុងតេងហ៉ែរង់ លោក Zarif បានលើកកំពស់តួនាទីដ៏សែន សំខាប់របស់បណ្តាប្រទេសជាសមាជិក EU ក្នុងការគាំទ្រកិច្ចចរចាររវាងអ៊ីរ៉ង់
ជាមួយក្រុម P5+1។ លោកអះអាងថែមទៀតថា EU អាចដើរតួនាទីសកម្មជាង ទៀតក្នុងការជួយឲ្យភាគីនានាសម្រេចបានកិច្ចព្រមព្រៀងនុយក្លែអ៊ែរពេញលេញ
ផងដែរ៕