អ៊ីរ៉ង់អំពាវនាវបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសដំបន់ឈូងសមុទ្រពែក្ស
(VOVWORLD) /  
|
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (presstv) |
Vovworld-សំដៅរំងាប់អារម្មណ៍បណ្ដាប្រទេសរាជានិយមអារ៉ាប់នៅដំបន់
ឈូងសមុទ្រពែក្សដែលជានិច្ចកាលសង្ស័យអំពីមហិច្ឆតានុយគ្លេអ៊ែក៏ដូចជាការ
គាំទ្ររបស់អ៊ីរ៉ង់ចំពោះរដ្ឋអំណាចស៊ីរី ថ្នាក់ដឹកនាំអ៊ីរ៉ង់នាថ្ងៃទី១៣មិនាបាននាំ
ចេញសេចក្តីប្រកាសអំពីចំណងមិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍។ ថ្លែងមតិ
ក្នុងកាសបញ្ចប់ដំណើរទស្សនកិច្ចនៅ Oman អស់រយៈពេល២ថ្ងៃ ប្រធានាធិបតី
អ៊ីរ៉ង់លោក Hassan Rouhani បានអះអាងថា Tehran ជានិច្ចកាលលៃទុកចំណង
មិត្តភាពស្អិតរមួតសំរាប់បណ្ដាប្រទេសក្នុងដំបន់ ពិសេសគឺប្រទេសនានានៅភាគ
ខាងត្បូងឈូងសមុទ្រពែក្ស។ លោកក៏សម្ដែងជំនឿជាក់ទៅលើកិច្ចសហប្រតិបត្តិ
ការនិងកសាងឡើងវិញចំណងមិត្តភាពនឹងនាំមកនូវផលប្រយោជន៍សំរាប់ដំបន់
ទាំងមូល។
មុននោះ ក្នុងពិធីជួបសន្ទនាជាមួយមជ្ឈដ្ឋានអ្នកប្រាជ្ញលោកប្រធានាធិបតី
Rouhani បានថ្កោលទោសលទ្ធិភេរវកម្មនិងអំពាវនាវឲ្យដំណើរការសន្ទនាដើម្បីតស៊ូប្រឆាំងនឹងភេរវកម្ម។ លោកបានសង្កត់ធ្ងន់ថា រាល់ការខុសប្លែករវាងប្រទេសនានាអាចបានដោះស្រាយតាមរយៈការសន្ទនា៕
-VOVWORLD