|
អ៊ីរ៉ង់មាន ស្ថិរភាព សន្តិសុខនិងសន្តិភាពនិងគ្រប់លក្ខណៈដើម្បីក្លាយទៅជាទីកន្លែងសមស្របទៅ
នឹងការវិនិយោគចូលក្នុងវិស័យជាច្រើន។ (រូបថត៖Internet) |
(VOVworld) - អ៊ីរ៉ង់បានអំពាវនាវឲ្យអង្គភាពអាជីវកម្មអន្តរជាតិបណ្ដាក់ទុនចូលមក
ប្រទេសនេះ ក្រោយពីពេលកិច្ចព្រមព្រៀងពេញលេញស្ដីពីកម្ម វិធីនុយក្លេអ៊ែររបស់
តេអេរ៉ង់ចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី១៦ មករា ឆ្នាំ ២០១៦។នាថ្ងៃទី១៧
មករា ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីពេលសហភាព អឺរ៉ុបនិងអាមេរិកលុប
ចោលបទដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងថាមពលទៅលើអ៊ីរ៉ង់ ប្រធានាធិបតី
អ៊ីរ៉ង់លោក Hassan Rouhani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មាន ស្ថិរភាព សន្តិសុខនិងសន្តិ
ភាព មានប្រភពធនធានមនុស្សដែលត្រូវបានបណ្ដុះ បណ្ដាលនិងស្ទាត់ជំនាញ
ក៏ដូចជាប្រភពថាមពលដ៏សម្បូរ ដែលអនុញ្ញាត្តិឲ្យអ៊ីរ៉ង់ក្លាយទៅជាទីកន្លែងសម
ស្របទៅនឹងការវិនិយោគចូលក្នុងវិស័យជាច្រើន។លោក Hassan Rouhani សំដែង
ជំនឿជាក់ថា ក្រោយពីពេលអនុវត្តកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរអ៊ីរ៉ង់មក ទំនាក់ទំនង
សេដ្ឋកិច្ចនិងនយោបាយរបស់អ៊ីរ៉ង់ជាមួយប្រទេសជិត ខាងនិងប្រទេសនានាក្នុង
តំបន់នឹងត្រូវបានកែលំអរថែមទៀត៕