អ៊ីរ៉ង់អំពាវនាវឱ្យ IAEA បញ្ឈប់​ការស៊ើបអង្កេត​ទីតាំង​នុយក្លេអ៊ែរ​ដែល​មិនទាន់​បានប្រកាស

(VOVWORLD) - ក្នុងបរិបទដែលអ៊ីរ៉ង់កំពុងវាយតម្លៃលើប្រតិកម្មរបស់សហរដ្ឋអាមេរិកចំពោះសំណើរបស់ទីក្រុងតេអេរ៉ង់លើសេចក្តីព្រាង "ចុងក្រោយ" ដែលនាំចេញដោយសហភាពអឺរ៉ុប (EU) សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ JCPOA) ។
អ៊ីរ៉ង់អំពាវនាវឱ្យ IAEA បញ្ឈប់​ការស៊ើបអង្កេត​ទីតាំង​នុយក្លេអ៊ែរ​ដែល​មិនទាន់​បានប្រកាស - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ថ្លែងនៅក្នុងទីក្រុងតេអេរ៉ង់ (រូបថត៖ AFP/VNA)

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃទី ២៩ ខែសីហា បានប្រកាសថា ការខិតខំប្រឹងប្រែងស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងទីក្រុងតេអេរ៉ង់ជាមួយប្រទេសមហាអំណាចនៅលើពិភពលោកនឹង "គ្មានអត្ថន័យ" ប្រសិនបើទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មិនបានបញ្ឈប់ការស៊ើបអង្កេតអំពីទីតាំងនុយក្លេអ៊ែរ ដែលមិនទាន់បានប្រកាសរបស់សាធារណៈរដ្ឋឥស្លាមនេះ។

លោក Raisi បានប្រកាសដូច្នេះ ក្នុងបរិបទដែលអ៊ីរ៉ង់កំពុងវាយតម្លៃលើប្រតិកម្មរបស់សហរដ្ឋអាមេរិកចំពោះសំណើរបស់ទីក្រុងតេអេរ៉ង់លើសេចក្តីព្រាង "ចុងក្រោយ" ដែលនាំចេញដោយសហភាពអឺរ៉ុប (EU) សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ JCPOA) ។ អ៊ីរ៉ង់បានបន្តអំពាវនាវឱ្យ IAEA បញ្ឈប់ការស៊ើបអង្កេតមុនពេលជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ កាលពីខែមិថុនា ថ្នាក់ដឹកនាំ IAEA បានអនុម័តលើសេចក្តីសម្រេចមួយដោយចាត់ទុកថាអ៊ីរ៉ង់មិនបានពន្យល់ឱ្យបានគ្រប់គ្រាន់អំពីស្លាកស្នាមនៃការចម្រើនអ៊ុយរ៉ាញ៉ូមដែលបានរកឃើញមុននេះ នៅទីតាំងចំនួន ៣ ដែលមិនទាន់បានប្រកាស។ កាលពីថ្ងៃទី ៥ ខែសីហាកន្លងទៅ ទីក្រុងតេអេរ៉ង់បានអះអាងថា បញ្ហាជុំវិញទីតាំងដែលមិនទាន់ប្រកាសគឺ "មានលក្ខណៈនយោបាយ ហើយមិនគួរប្រើជាលេសដើម្បីប្រឆាំងអ៊ីរ៉ង់នាពេលអនាគតឡើយ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ