អ៊ីរ៉ង់អំពាវនាវឱ្យមានកិច្ចសន្ទនានៅក្នុងតំបន់

(VOVWORLD) - នាថ្ងៃទី ៨ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់ឲ្យបើកកិច្ចសន្ទនាមួយ ដើម្បីដោះស្រាយបញ្ហាក្តៅគគុក។
អ៊ីរ៉ង់អំពាវនាវឱ្យមានកិច្ចសន្ទនានៅក្នុងតំបន់ - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif (រូបថត៖ IRNA / TTXVN)

នៅលើបណ្តាញសង្គម Twitter  លោក Zarif  បានឲ្យដឹងថា វាហាក់ដូចជាបណ្តាប្រទេសជិតខាងអ៊ីរ៉ង់ មួយចំនួន មានបំណងចង់អោយបណ្តាប្រទេសលោកខាងលិច ចូលរួមក្នុងការចរចាជាមួយអ៊ីរ៉ង់ផងដែរ។

ប៉ុន្តែលោក៏បានអះអាងថា អ៊ីរ៉ង់នឹងមិនពិភាក្សាជាមួយប្រទេស លោកខាងលិចស្តីពីបញ្ហាក្នុងតំបន់ដោយលើកហេតុផលថា “ការធ្វើអន្តរាគម ន៍» របស់បណ្តាប្រទេសលោកខាងលិច ជាមូលហេតុដែលនាំមកនូវបញ្ហានៅមជ្ឈឹមបូព៌ា។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ក៏បានបន្ថែមថាទីក្រុងតេហេរ៉ង់ ត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចសន្ទនាជាមួយប្រទេសជិតខាងនិងលើកឡើងយន្តការស្តីពីសន្តិសុខនិងសន្តិភាពក្នុងតំបន់តាមរយៈការចរចាផ្ទៃក្នុងផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ