អ៊ីរ៉ង់អំពាវនាវឲ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលអ៊ីរ៉ាក់ជាមួយជន Kurd

(VOVWORLD) - នាថ្ងៃទី២ តុលា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអំពាវនាវឲ្យដំណើរការកិច្ចសន្ទនារវាងរដ្ឋាភិបាលអ៊ីរ៉ាក់ជាមួយមជ្ឈដ្ឋាន មន្ត្រីជន Kurd នៅប៉ែកខាងជើងសំដៅដោះស្រាយជំលោះ។
អ៊ីរ៉ង់អំពាវនាវឲ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលអ៊ីរ៉ាក់ជាមួយជន Kurd - ảnh 1  រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត៖ AFP/TTXVN)

លោក Zarif សង្កត់ ធ្ងន់ថា ការបោះប្រជាមតិនៅតំបន់ស្វយ័ត្នរបស់ជន Kurd អំពីឯករាជ្យនោះ គឺ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ ហើយប្រការនេះមិននាំមកនូវផលប្រយោជន៍សំរាប់ ជន Kurd ក៏ដូចជាមិនត្រឹមត្រូវចំពោះសន្តិសុខអ៊ីរ៉ាក់ទេ។ លោក Zarif ព្រមានថា លទ្ធផលនៃការបោះឆ្នោតនេះនឹងនាំឲ្យមានគ្រោះអាសន្នជាច្រើនទៅលើសន្តិសុខ របស់អ៊ីរ៉ាក់និងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ